adverise with khmeread Mg hacksaw muzz02

ដាច់​ដៃ​ប៉ុណ្ណេះ​មិន​ស្មើនឹង​ឈឺចិត្ត​ទេ​! បុរស​នេះ​កាត់​ម្រាមដៃ​ខ្លួនឯង​រាល់ថ្ងៃ​ចន្ទ ដរាបណា​ប៉ូលិស​សារភាព​រំលោភ​ប្រពន្ធ​គាត់​

    ​រូបភាព​គួរឱ្យ​រន្ធត់​នេះ​បង្ហាញ​ពី​បុរស​ម្នាក់​កំពុង​កាត់​ម្រាមដៃ​របស់គាត់​ជាមួយនឹង​រណារ​មួយ​ក្នុងការ​ប្ដឹងតវ៉ា​ប្រឆាំង​ប៉ូលិស​ម្នាក់ ដែល​រំលោភ​ប្រពន្ធ​របស់គាត់​។​

​    ​បុរស​រុស្ស៊ី​នេះ​អះអាង​កាលពី​ថ្ងៃទី ១៦ សីហា​ថា ប្រពន្ធ​ស្របច្បាប់​របស់គាត់​ត្រូវ​ប៉ូលិស​រំលោភ​ក្នុង​គុក​។ គាត់​ចង់ឱ្យ​ប៉ូលិស​នោះ​បញ្ចេញ​វីដេអូ​ពី​គុក ហើយ​ដោយសារ​ប៉ូលិស​ធ្វើ​ហីៗ ឥឡូវនេះ​គាត់​អស់សង្ឃឹម​នឹង​តវ៉ា​ណាស់ ដោយ​និយាយថា​គាត់​នឹង​កាត់​ម្រាមដៃ​របស់គាត់​រៀ​ង​រាល់ថ្ងៃ​ចន្ទ រហូត​ទាល់តែ​ប៉ូលិស​កាមេរ៉ា​សុវត្ថិភាព CCTV នោះ​។​

​    ​បុរស​វ័យ ៤០ រូបនេះ​បាន​កាត់​ម្រាមដៃ​អស់ពី​រហើយ​ដើម្បី​បង្ហាញ​ពី​ការតវ៉ា​របស់គាត់​។​

​    ​ប៉ុន្ដែ​ប៉ូលិស​បាន​និយាយថា ពួកគេ​បាន​ឆែក​មើល​កាមេរ៉ា​ហើយ គឺ​គ្មានអ្វី​កើតឡើង​ក្នុង​គុក​ទេ​។​

​    ​បុរស​អត់​ការងារ​ធ្វើ​រូបនេះ​រស់នៅក្នុង​ទីក្រុង Magnitogorsk ក្នុង​តំបន់ Chelyabinsk Oblast ប្រទេស​រុស្ស៊ី​ហើយ​បាន​តស៊ូ​តវ៉ា​អស់​រយៈពេល ៦ ខែ​ហើយ​។ ហើយ​ការតវ៉ា​កាត់​ម្រាមដៃ​នេះ​ទើបតែ​ធ្វើបាន​ពីរ​សប្តាហ៍​ទេ​។ 

​    ​នៅ​ថ្ងៃ​ដែល​អ្នក​ទាំងពីរ​ត្រូវ​ចោទប្រកាន់​បទល្មើស​បើកបរ​ទាំង​ស្រវឹង ប៉ូលិស​បាន​ចាប់​ប្ដី​ប្រពន្ធ​នេះ​ដាក់គុក​។ គាត់​បាន​និយាយថា​ប៉ូលិស​ម្នាក់​បាន​ចាប់រំលោភ​ប្រពន្ធ​របស់គាត់ ខណៈ​អ្នក​ផ្សេងទៀត​បាន​វាយ​នាង​ទៀត​។​

​    ​គាត់​និយាយថា "​ប្រពន្ធ​របស់ខ្ញុំ​និយាយថា នាង​ប្រាប់​មន្ត្រីប៉ូលិស​នោះ​ថា តើ​អ្នក​កំពុង​ធ្វើ​អី​? ខ្ញុំ​ចាស់​ល្មម​ធ្វើជា​ម៉ែ​អ្នកឯង​បាន​ណា​! ហើយ​គាត់​បាន​ដាល់​ក​របស់​នាង និង​ជើង​របស់​នាង​ទៀតផង​"​។​

​    ​"​ថ្ងៃ​បន្ទាប់ យើង​បាន​ទៅ​ស្ថានីយ៍​ប៉ូលិស ប៉ុន្ដែ​ពួកគេ​បដិសេធ​បញ្ជូន​យើង​ចេញទៅ​ពិនិត្យ​ព្យាបាល​។ ភ្លាមនោះ​ពួកគេ​បានចាប់ផ្ដើម​គំរាមកំហែង​ចោទប្រកាន់​យើង​ពីបទ​ល្មើស​បន្ថែម​ផ្សេងទៀត ដោយនិយាយ​ថា​យើង​បាន​រាយការណ៍​រឿង​មិន​ពិត និង​ប្រឆាំងនឹង​មន្ត្រីប៉ូលិស ហើយ​យើង​នឹង​ជាប់ពន្ធនាគារ​ចំពោះ​រឿងនេះ​"​។​

​    ​លោក Alexandr Dudik ជា​អ្នកនាំពាក្យ​ប៉ូលិស​ម្នាក់​ក្នុង​ទីក្រុង Magnitogorsk បាន​និយាយថា "​គ្មាន​ភស្ដុតាង​ណា​ថា​ស្ត្រី​ម្នាក់​នោះ​ត្រូវបាន​ចាប់រំលោភ​ទេ​"​។​

​    ​ឥឡូវ​បុរស​ម្នាក់​នោះ​ត្រូវបាន​ចោទប្រកាន់​ពីបទ​រាយការណ៍​មិន​ពិត​៕

adverise with khmeread
ប្រភព៖ Metro

មតិយោបល់