adverise with khmeread Nextiphone

Apple នឹង​ចេញ iPhone 7 ដែល​កាន់​ថ្ម​បានយូរ និង​មាន​អង្គ​ចងចាំ​ដល់​ទៅ ២៥៦ GB

    ​ទូរស័ព្ទ​ជំនាន់​ក្រោយ​របស់ Apple គឺ iPhone7 Plus អាច​នឹង​នាំមក​នូវ​ការផ្លាស់ប្តូរ​ប្រសើរឡើង​ដ៏​ធំ​មួយ​ទៅលើ​អង្គ​ចងចាំ​និង អាយុកាល​ថ្ម​។​

​    ​យោងទៅតាម​របាយការណ៍​ថ្មី នៅ​ឆ្នាំនេះ iPhone7 នឹង​បំពាក់​នូវ​ថ្ម​ដែលមាន​អាយុកាល​កាន់​បានយូរ និង​មាន​អង្គ​ចងចាំ​ជាប់​តួ រហូតដល់​ទំហំ ២៥៦ GB ឯណោះ​។​

​    ​ការអះអាង​នេះ​លេចឡើង​ពី​ប្រភព​វេ​ប​សាយ​ចិន MyDrivers ដែល​ដកស្រង់​ប្រភព​ចេញពី​បណ្តាញ​ខ្សែចង្វាក់​ផលិតកម្ម​របស់ Apple ហើយ​វេ​ប​សាយ​ចិន​នេះ​លើកឡើង​ទៀតថា iPhone7 និង iPhone7 Plus នឹង​អាច​រកបាន​ក្នុង​ទំហំ​អេក្រង់ ៤,៧ និង ៥,៥ អ៊ី​ញ​ដូច​ម៉ូ​ដែល​ផ្សេងៗ​ដែរ ប៉ុន្តែ​នឹងមាន​ការធ្វើឱ្យ​ប្រសើរឡើង​យ៉ាងច្រើន​ដើម្បី​ទាក់ទាញ​អ្នក​ប្រើ​។

​    ​ប្រភព​នេះ​បានឱ្យដឹង​ទៀតថា ទូរស័ព្ទ iPhone7 នឹងមាន​ថ្ម​កម្លាំង​ដល់​ទៅ ៣.១០០ មិ​ល្លី​អំពែ​ម៉ោង​ឯណោះ ដែល​ធំ​ជាង​ទូរស័ព្ទ​មុន ១២,៧ ភាគរយ និង​មាន​រាងស្ដើង​ជាង​មុន​ផងដែរ​៕

adverise with khmeread
ប្រភព៖ ​តិច​អ៊ី​ន​សាយ​ឌ័​រ​

មតិយោបល់