adverise with khmeread 1

២០ រោគសញ្ញា​មហារីក​សួត​នេះ ស្ត្រី​មិនគួរ​ព្រងើយកន្តើយ​ឡើយ​

    ​មហារីក​សួត​គឺជា​ប្រភេទ​ជំងឺមហារីក​ទី​ពីរ​កើតមានឡើង​ញឹកញាប់​លើ​បុរស​និង​ស្ត្រី ។ បុរស​និង​ស្ត្រី​ដែល​ទទួលរង​ជំ​ង​មហារីក​សួត​នេះ គឺមាន​រោគសញ្ញា​ខុសៗ​គ្នា​។​

​    ​* មហារីក​សួត​កើត​លើ​ស្ត្រី​
​    ​ប្រភេទ​មហារីក​នេះ​ត្រូវបាន​គេ​ហៅ​វា​ថា Adenocarcinoma ហើយ​វា​រីក​រាលដាល​ផ្នែក​ខាងក្រៅ​នៃ​សួត​។ នៅពេលដែល​មហារីក​ចាប់ផ្តើម​បង្ហាញមុខ​ឡើង គឺមាន​សញ្ញា​ដូចជា​៖
​    ​១. ឈឺ​ខ្នង​និង​ស្មា​
​    ​២. ដកដង្ហើម​ខ្លីៗ ឬ​ញាប់ៗ​ពេលធ្វើ​លំ​ហាត់ប្រាណ​
​    ​៣. កើន​ស្លេស​និង​ប្ដូរ​ពណ៌​ស្លេស​
​    ​៤. ឈឺទ្រូង ស្មា និង​ខ្នង​
​    ​៥. ក្អក​ជាប់​រហូត​
​    ​៦. ក្អកមាន​កំហាក និង​ស្លេស​មាន​ឈាម​
​    ​៧. ដកដង្ហើម​មាន​សំឡេង​អាក្រក់​
​    ​៨. ពិបាក​ដកដង្ហើម​
​    ​៩. ឈឺក្បាល​
​    ​១០. អស់កម្លាំង​
​    ​១១. បាត់​សាច់ដុំ​
​    ​១២. បាត់បង់​ចំណង់​អាហារ និង ស្រក​ទម្ងន់​គ្មាន​មូលហេតុ​
​    ​១៣. កំណក​ឈាម​
​    ​១៤. ហើម​ក និង​មុខ​
​    ​១៥. បាត់​ការចងចាំ​
​    ​១៦. ប្រេះ​ឆ្អឹង ដោយ​មិនមាន​គ្រោះថ្នាក់​អ្វី​សោះ​
​    ​១៧. ឈឺ​ឆ្អឹង និង​សន្លាក់​
​    ​១៨. ដកដង្ហើម​ដង្ហក់​
​    ​១៩. ឧស្សាហ៍​កើត​ជំងឺ​រលាក​ទងសួត និង​ជំងឺ​រលាក​សួត​
​    ​២០. ក្អក​រ៉ាំរ៉ៃ​៕

adverise with khmeread
ប្រភព៖ healthybodyandtips

អ្នកនឹងចូលចិត្ត

មតិយោបល់