adverise with khmeread 1

សក់​ស្ងួត​បែបណា ក៏​នៅតែ​អាច​ប្រែ​មក​រស់​រវើក​វិញ​បានដែរ ជាមួយ​រូបមន្ត​ផ្សំ​នៅផ្ទះ​ខ្លួនឯង​មួយ​នេះ​

    ​សក់​សំខាន់​ណាស់​ចំពោះ​មនុស្ស​ទូទៅ ព្រោះ​វា​បង្ហាញ​ពី​ភាពលេច​ធ្លោ​របស់​មនុស្ស ប្រសិនបើ​អ្នកមាន​ក្បាលទំពែក ឬក៏​ឆក នោះ​មនុស្ស​ភាគច្រើន​នឹង​មើល​មក​អ្នក​ដោយសារ​បញ្ហា​ជ្រុះ​សក់​មួយ​នេះ​។​

​    ​យ៉ាងណាមិញ មានរឿង​ជាច្រើន​ដែល​ទាក់ទង​ការ​ជ្រុះ​សក់​នេះ ជាពិសេស​របប​អាហារ​របស់​អ្នក​។ ជំរុញ​របប​អាហារ​របស់​អ្នក រួមមាន​ផ្លែ​ប៊ឺ​រ សាច់ដូង ទឹក​បន្ទាល​ក្រពើ តែ​ធម្មជាតិ ទឹក​ផ្លែឈើ​ស្រស់ៗ ទឹកដោះគោ​ជូរ យ៉ា​អួរ និង​គ្រាប់​ធុញ្ញ​ជាតិ​។​

​    ​ប្រសិនបើ​អ្នកទទួល​របប​អាហារ​ទាំងនេះហើយ សូម​ប្រើប្រាស់​ល្បិច​ខាងក្រោម​នេះ សក់​របស់​អ្នកនឹង​ដុះ​លឿន​ហើយ​រលើបរលោង​ថែមទៀត​។​

​    ​- លាង​សម្អាត​សក់​របស់​អ្នក​ឱ្យបាន​ត្រឹមត្រូវ​
​    ​- ប្រើ​ប្រេងដូង​ក្ដៅ​ឧណ្ហៗ ម៉ាស្សា​លើ​ក្បាល ១០ ទៅ ១៥ នាទី​

​    ​* សម្រាប់​អ្នកមាន​សក់​ស្ដើង​
​    ​- ចេក ១ ផ្លែ​
​    ​- ទឹកឃ្មុំ ១ ស្លាបព្រា​បាយ​

​    ​លាយ​ចេក​និង​ទឹកឃ្មុំ បញ្ចូល​គ្នា​ឱ្យ​សព្វ បន្ទាប់មក​លាប​លើស​ក់ និង​ក្រប​សក់​របស់​អ្នក​ទុកចោល ១៥ នាទី​សឹម​លាង​សក់​របស់​អ្នក​។​

​    ​អនុវត្ត​រាល់ថ្ងៃ រហូត​ទាល់តែ​ឃើញ​លទ្ធផល​ពេញចិត្ត​៕

adverise with khmeread
ប្រភព៖ healthybodyandtips

អ្នកនឹងចូលចិត្ត

មតិយោបល់