adverise with khmeread 1

អស្ចារ្យ​ណាស់​! ព្យាបាល​មុន​ដោយ​មិន​បន្សល់​ស្លាកស្នាម​

    ​ប្រាប់​មើល៎ថា​តើ​អ្នក​ចង់​ចេញទៅ​ក្រៅ នៅពេលដែល​អ្នកមាន​មុន​មែន​ទេ​? អ្នក​ច្បាស់​ជា​ឆ្លើយថា ត្រូវ​បិទបាំង​ឱ្យ​ជិត​កុំ​ឱ្យគេ​មើលឃើញ​។ តាមពិតទៅ បំបាត់​មុន​ដោយ​មិន​បន្សល់​ស្លាកស្នាម​គឺ​ងាយស្រួល​ណាស់ ដោយ​គ្រាន់តែ​អនុវត្តតាម​វិធី​ខាងក្រោម​។​

​    ​ដូចដែល​អ្នក​បានដឹង​រួចមកហើយ​ថា មុន​មាន​ផ្ទុក​នូវ​បាក់តេរី​អាក្រក់ ដែល​វា​ជា​ឱកាស​មួយ​ក្នុងការ​បង្កើត​រន្ធ​ញើស​មួយ​ផ្សេងទៀត​។​

​    ​បើ​អ្នក​កើតមុន​សូមកុំ​ប៉ះ​វា​!

​    ​ដៃ​របស់​អ្នក​គឺជា​សត្រូវ​ដ៏​ធំ​បំផុត​នៅពេលដែល​អ្នកមាន​មុន​។ មិន​ថា​អ្នក​លាង​សម្អាត​វា​យ៉ាងណាក៏ដោយ ដៃ​របស់​អ្នក​នៅតែ​មិន​ស្អាត ១០០ ភាគរយ​ដដែល​។ ដូច្នេះ​រៀងរាល់​ពេលដែល​អ្នកយក​ដៃ​ប៉ះ ឱកាស​កកើត​បាក់តេរី​ក៏​កាន់តែច្រើន​នៅលើ​ផ្ទៃមុខ​របស់​អ្នក​។ អ្វីដែល​អ្នក​ត្រូវធ្វើ​គឺ​៖

​    ​- ផឹកទឹក ៩ ទៅ ១២ កែវ​ក្នុង​មួយថ្ងៃ វា​នឹង​ជួយ​អ្នក​បំបាត់​មុន​បាន​។ ទឹក​ច្រើន​ក្នុង​រាងកាយ វា​នឹង​ជំរុញ​ដល់​មុខ​ទាំងមូល​ក្នុង​រាងកាយ​របស់​អ្នក​មិន​ឱ្យមាន​មុន​នោះឡើយ​។​

​    ​- ផឹក​ទឹកដោះ​ក្នុង​បរិមាណ​តិច​បំផុត - ទឹកដោះគោ​ជំរុញឱ្យមាន​អ័រម៉ូន​បុរស​ឈ្មោះ អ័រម៉ូន Testosterone និង អ័រម៉ូន Androgen ហើយ​វា​ជា​មូលហេតុ​បណ្ដាលឱ្យ​មុន​កើនឡើង​កាន់តែ​អាក្រក់​។​

​    ​- និយាយ​ពាក្យ​លា​ទៅ​ភេសជ្ជៈ​ផ្អែម និង​ស្ករ​។ ជាតិ​ស្ករ​ជាហេតុ​ធ្វើឱ្យ​កើនឡើង​អាំង​ស៊ុយ​លីន ហើយ​ពេល​កើន​អាំង​ស៊ុយ​លីន​គឺ​ជំ​រុញឱ្យ​កើតមុន​។​

​    ​នេះហើយ​ជា​របៀប​ព្យាបាល​មុន​ដោយ​មិន​បន្សល់​ស្លាកស្នាម​។ ចៀសវាង​ការ​ញេច​មុន​ជាដាច់ខាត​៕

adverise with khmeread
ប្រភព៖ healthylifebase

អ្នកនឹងចូលចិត្ត

មតិយោបល់