យើងប្រហែលបានស្គាល់រួចហើយនូវភ្នំភ្លើង ដូចជាភ្នំភ្លើង Vesuvius និង Mauna Loa។ ភ្នំភ្លើងទាំងនេះគឺស្ថិតលើដីគោក ប៉ុន្តែក៏មានភ្នំភ្លើងជាច្រើនស្ថិតនៅក្រោមមហាសមុទ្រដែរ។
អ្នកស្រាវជ្រាវថ្មីៗនេះទើបតែបានបញ្ជូននាវាមុជទឹកទៅសិក្សាបាតុភូតិផ្សេងៗក្នុងភ្នំភ្លើងបាតសមុទ្រប៉ុណ្ណោះ ហើយភ្នំភ្លើងទាំងនោះយើងមិនធ្លាប់ស្គាល់ពីមុននោះឡើយ។
យ៉ាងណាមិញ អ្នកស្រាវជ្រាវមកពីមជ្ឈមណ្ឌល GEOMAR Helmholtz Centre for Ocean Research Kiel ប្រទេសអាល្លឺម៉ង់បានប្រើនូវបច្ចេកវិជ្ជាថ្មីដើម្បីមើល កម្អែលភ្នំភ្លើងបាតសមុទ្រជាលើកដំបូងមិនធ្លាប់មាន។
សឹងតែ ៧០ ភាគរយទៅហើយនៃស្រទាប់ផែនដីគឺត្រូវបានបង្កើតឡើងនៅជួរភ្នំភ្លើងពាក់កណ្តាលមហាសមុទ្រ ជាទីដែលស្រទាប់ពីរតង់របស់ផែនដីធ្វើចលនាផ្តាច់ចេញពីគ្នា។
ខាងក្រោមនេះគឺជាទិដ្ឋភាពភ្នំភ្លើងបាតសមុទ្រដែលចាប់ដោយនាវាមុជទឹកបញ្ជាពីចម្ងាយ៕
