adverise with khmeread Unnamed %282%29

ប្លន់ម៉ូតូបានសម្រេច តែត្រូវសមត្ថកិច្ចដេញតាមក្របួចបាន២នាក់ដកហូតម៉ូតូបាន២គ្រឿងនិងម៉ូតូរងគ្រោះ១គ្រឿងបានមកវិញ(មានវីដេអូ)

    ភ្នំពេញ ៖ ជនសង្ស័យមួយក្រុម មានគ្នា៦ទៅ៧នាក់បានធ្វើសកម្មភាពវាយ ប្លន់យកម៉ូតូម៉ាក ហុងដាសេ១២៥ ស៊េរី០១៥មួយគ្រឿង បានសម្រេចពីយុវជនម្នាក់ តែត្រូវគ្នីគ្នារបស់ជនរងគ្រោះ ដេញស្រែកតាមពីក្រោយរហូតមកជួបជាមួយកម្លាំងសមត្ថកិច្ចកំពុង ល្បាតតាមផ្លូវ ក៏ប្រដេញតាមឃាត់បាន២នាក់ក្នុងចំណោម បក្សពួកជនសង្ស័យ និងដកហូតបានម៉ូតូ២គ្រឿង ក្នុងហេតុការណ៍ដេញបង្ក្រាបនេះ សមត្ថកិច្ចបានផ្ទុះអាវុធចំនួន១គ្រាប់ទើបចាប់បាន។

    ហេតុការណ៍នេះកាលពីវេលាម៉ោង១២ និង៥០នាទីយប់ឈានថ្ងៃទី១៨ សីហា ២០១៦ នៅតាមផ្លូវបេតុងវត្តព្រៃស្ពឺ ភូមិស្រែជម្រៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

    ប៉ូលិសនិយាយថា​ ជនរងគ្រោះជាម្ចាស់ម៉ូតូខាងលើឈ្មោះ ម៉ៅ ខួច អាយុ១៨ឆ្នាំ ស្នាក់ផ្ទះជួលភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅមុខរបរកម្មកររោងចក្រ មានស្រុកកំណើត ភូមិដុង ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ រីឯម៉ូតូដែលក្រុមចោរប្លន់យកទៅបាត់នោះម៉ាក
ហុងដាសេ១២៥ ស៊េរី០១៥ ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ 1CT-0635 កាំបន្ទះពណ៌ស​។

    បើតាមសម្តីរបស់ជនរងគ្រោះម្ចាស់ម៉ូតូបានឱ្យដឹងថា នៅមុនពេលកើតហេតុក្រុមរបស់គាត់មានគ្នា៦នាក់ ជិះម៉ូតូ៣គ្រឿងសុទ្ធតែអាសង់ ស៊េរី០១៥ ចេញពីក្លឹប ម៊ិតណាយ នៅផ្លូវវេងស្រេង។

    លុះក្រោយមកក៏នាំគ្នាចេញមកវិញជិះម៉ូតូត្រឡប់ទៅផ្ទះ ខណៈពួកគេជិះមកដល់ផ្លូវបេតុង វត្តព្រៃស្ពឺ មុខឃ្លាំងស្រាបៀរក៏មានជនសង្ស័យមួយក្រុមមានគ្នា៦នាក់ជិះ ម៉ូតូសេ១២៥ទាំងអស់ មកដេញវាយប្រដាប់ដោយដំបង ខ្សែក្រវ៉ាត់ ដំថ្មដោយក្រុមរបស់គេគ្មានអ្វីសម្រាប់តដៃ
ទើបក្រុមជនសង្ស័យដេញវាយពួកគេបែកខ្ញែកគ្នា ធ្វើរូបគាត់ជាមួយមិត្តម្នាក់ទៀតដែលជិះពីក្រោយភ័យ រត់ចេញពីម៉ូតូ។

    ភ្លាមនោះជនសង្ស័យម្នាក់បានយកម៉ូតូរបស់គាត់ជិះចេញទៅ ចែកផ្លូវគ្នា ហើយមិត្តភក្តិរបស់គាត់បានមករកគេវិញ ក៏បាននាំគ្នាជិះដេញតាមពីក្រោយតាមផ្លូវជាតិលលេខ៣រហូត ដល់ផ្លូវវេងស្រេង រូបគេនិងមិត្តភក្តិបានស្រែតាមផ្លូវថាចោរៗ ក៏ប៉ះជាមួយក្រុមសមត្ថកិច្ចអន្តរាគមន៍ និងព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញចុះជួយល្បាតនៅផ្លូវវេងស្រេង បានធ្វើការដេញតាម។

    ដោយឡែកសមត្ថកិច្ចបានឱ្យដឹងថា​ បន្ទាប់ពីឃើញជនរងគ្រោះជិះម៉ូតូស្រែកថាចោរបែបនេះ កម្លាំងបានធ្វើការប្រដេញតាមរហូតមកដល់ ផ្លូវ២១៧ ចំណុចការ៉ាស់សាំងតេលាច្រកចូលភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កម្លាំងបានបាញ់១គ្រាប់ធ្វើក្រុមចោរផ្តួលម៉ូតូរត់រួច២នាក់ និងចាប់បាន២នាក់ ក្នុងនោះដកហូតបានម៉ូតូ២គ្រឿងជារបស់ជនល្មើស
មួយគ្រឿងម៉ាកហុងដា ស៊េរី០១៤ ស្លាកលេខភ្នំពេញ 1CO-4524 និងមួយគ្រឿងទៀតហុងដា ស៊េរី០១៥ ស្លាកលេខកំពង់ឆ្នាំ 1E-0681។

    ប្រភពដដែលបានបន្តបន្ទាប់ពីឃាត់បានភ្លាមកម្លាំងបាននាំខ្លួនជនសង្ស័យទាំង២នាក់មកសួរនាំនៅប៉ុស្តិ៍ចោមចៅរួមមកក៏បានតម្រុយសមត្ថកិច្ចក៏បានទៅតាមរកឃើញម៉ូតូជនរងគ្រោះឃើញវិញ ដែលជនល្មើសយកទៅលាក់ទុកនៅផ្ទះល្វែងដែរគេធ្វើមិនទាន់ធ្វើហើយទុកចោល។

    សមត្ថកិច្ចបានបន្តទៀថាជន សង្ស័យទី១ឈ្មោះ ទួន សុភាព អាយុ២៤ឆ្នាំមុខរបរបុគ្គលិកលក់គ្រឿងអគ្គីសនីនៅម្តុំទួលទំពូងមានស្រុកកំណើតនៅភូមិតាងិល ឃុំតាងិល ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំ និងជនសង្ស័យ និងទី២ឈ្មោះ ឡេង ឈុនលី អាយុ២៥ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅម្តុំផ្សារ ប៉េសេ មានស្រុកំណើតជាមួយគ្នា។

​      បច្ចុប្បន្នជនសង្ស័យទាំង២នាក់ត្រូវបានប៉ូលិសប៉ុស្តិ៍ចោមចៅកសាងសំណុំរឿងប្រគល់ឱ្យជំនាញព្រហ្មទណ្ឌខណ្ឌ ដើម្បីចាត់ការបន្តតាមរកបក្សពួកដែលកំពុងរត់គេចខ្លួនយកមកផ្តន្ទាទោសឱ្យបាន៕


 

adverise with khmeread

មតិយោបល់