adverise with khmeread Unnamed %283%29

បុរសម្នាក់បែកក្បាលបាក់កស្លាប់ភ្លាមៗ ដោយសារបើកម៉ូតូលឿនបុកពីក្រោយរថយន្តកុងតឺន័រចតស្ងៀម

    ភ្នំពេញ ៖ ផឹកស៊ីស្រវឹងថ្ងៃសែនក្បាលទឹក បុរសម្នាក់បើកម៉ូតូលឿន បានជ្រុលទៅបុកពីក្រោយរថយន្តកុងតឺន័រកំពុងឈប់ស្ងៀមចូលហូបបាយពេលយប់ បណ្តាលឱ្យបាក់ក ប្រកាច់ស្លាប់ភ្លាមនៅនឹងកន្លែង។

    គ្រោះថ្នាក់នេះ កើតឡើងកាលពីវេលាម៉ោង១១​ និង៥០នាទីយប់ថ្ងៃទី១៧ សីហា ២០១៧ នៅមុខសាលាប៊ែលធី អន្តរជាតិតាមបណ្តោយផ្លូវជាតិលេខ៤ ភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

    តាមសាក្សីពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តកុងតឺន័រមួយគ្រឿងមកឈប់ចតនៅកន្លែងកើតហេតុ​ ដោយអ្នកបើកបរកុងតឺន័រ ចុះហូបបាយឆានៅម្តុំនោះ។

    លុះក្រោយមកមានជនរងគ្រោះខាងលើជិះម៉ូតូស្កុបពី ពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 1AF-4473 ក្នុងល្បឿន តាមបណ្តោយផ្លូវជាតិលេខ៤ ទិសដៅពីកើតទៅលិច​។

    ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែជនរងគ្រោះ បើកទៅបុកពីក្រោយរថយន្តកុងតឺន័រពីក្រោយពេញទំហឹងបណ្តាលឱ្យជនរងគ្រោះបែកក្បាលបាក់ក ស្លាប់ភ្លាមៗនៅនឹងកន្លែង ដោយឡែកអ្នកបើបររថយន្តកុងតឺន័រ ឃើញដូច្នេះ បានឡើងបើកកុងតឺន័រចេញបាត់ទៅ។

    ជនរងគ្រោះខាងលើត្រូវបានគេស្គាល់ឈ្មោះ អ៊ុន ប្រាចាក់ អាយុ២០ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិទួលតាឡាត់ សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ។

    ក្រោយពេលកើតហេតុ ប៉ូលិសជំនាញបានទៅដល់កន្លែងធ្វើការពិនិត្យ ស្វែងរកលេខតាមរយៈទូរស័ព្ទជនរងគ្រោះទាក់ទៅសាច់ញាតិឱ្យមកទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណី៕

adverise with khmeread

មតិយោបល់