adverise with khmeread Unnamed %281%29

បុរសម្នាក់ត្រូវបានឃាត់ខ្លួនដោយសារតែយកទូរសព្ទ័អ្នករួមការងារយកទៅដាក់បញ្ចាំ

    ភ្នំពេញ ៖ កម្មករសំណង់ម្នាក់ខ្ចីទូរស័ព្ទអ្នករួមការងារទូរស័ព្ទទៅផ្ទះ ដើម្បីយកលុយមកឱ្យប្រពន្ធ ព្រោះមេការមិនទាន់បើកលុយបែរជាខ្ចីយកទៅបាត់យកទៅបញ្ចាំអស់រយៈពេលជាងមួយខែទើបឃាត់ខ្លួន។

    ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧ និង៥០នាទីយប់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ ត្រង់ចំណុចផ្ទះជួលមុខផ្ទះសំណាក់៦៩ ស្ថិតតាមបណ្ដោយផ្លូវម៉ុងឫទ្ធី ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

    តាមប្រភពពីជនរងគ្រោះមានឈ្មោះ យ៉ន់ សម័យ អាយុ១៨ឆ្នាំ មុខរបរសំណង់ ស្នាក់នៅផ្ទះជួលភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មានស្រុកកំណើត ភូមិបែកចាន ឃុំអំពិលទឹក ស្រុកកំពង់ត្រាច ខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា​ មុនពេលកើតហេតុកាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦ នៅក្នុងការដ្ឋានម្ដុំបឹងកក់ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ពេលកំពុងសម្រាកពីធ្វើសំណង់ជនសង្ស័យម្នាក់ខាងលើមានឈ្មោះ ចយ កុសល អាយុ៣២ឆ្នាំ មុខរបរសំណង់ ស្នាក់នៅផ្ទះជួលភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌសែនសុខ មានស្រុកកំណើតស្រុកព្រះស្ដេច ខេត្តព្រៃវែង បានខ្ចីទូរស័ព្ទជនរងគ្រោះខាងលើបំណងតេទៅប្រពន្ធនៅឯស្រុកដើម្បីឱ្យផ្ញើលុយដល់គាត់ចាយព្រោះមេការមិនទាន់បើកលុយឱ្យ។

​        ពេលដែលកំពុងនិយាយទូរស័ព្ទបណ្ដើរហើយដើរបណ្ដើរជុំវិញការដ្ឋានស្រាប់តែពេលនោះជនរងគ្រោះរវល់តែចូលទៅមុជទឹកហូបបាយ ស្រាប់តែជនសង្ស័យខាងលើបានយកទូរស័ព្ទដើរទៅបាត់។

    រហូតដល់ថ្ងៃចាប់បាននេះដោយសារតែជនរងគ្រោះធ្វើជាតេទូរស័ព្ទបញ្ឆោតជនសង្ស័យថាឱ្យមកបើកលុយព្រោះមេការបានបើកលុយហើយ។   ក្រោយមកជនសង្ស័យក៏បានមកតាមការណាត់របស់ជនរងគ្រោះនៅចំណុចផ្ទះជួលរបស់ជនរងគ្រោះទើបធ្វើការឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ចយកទៅសួរនាំនៅប៉ុស្ដិ៍ស្រះចក។

​         ក្រោយពីធ្វើការសួរនាំរួចមកជនសង្ស័យបានសារភាពថារូបគេបានខ្ចីទូរស័ព្ទជនរងគ្រោះម៉ាកអាយហ្វូនហ្វរពណ៌ស យកទៅដាក់បញ្ចាំចំនួន30$ពិតប្រាកដមែន។


​        បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួនទុកមួយកន្លែងសិន ព្រោះជនសង្ស័យរង់ចាំសាច់ញាតិយកប្រាក់មកសងជនរងគ្រោះ​ ទើបខាងជនរងគ្រោះព្រមឱ្យត្រលប់ទៅវិញតែបើមិនសងនោះទេជនសង្សយនិងត្រូវចាត់ការតាមនីតិវិធី​៕

adverise with khmeread

មតិយោបល់