adverise with khmeread Feature image

វិធីសង្គ្រោះដង្ហើមសិប្បនិម្មិត CPR

នៅពេលដែលអ្នកធ្វើដំណើរទៅកាន់ទីជិតឬឆ្ងាយជាយថាហេតុបានជួបជនរងគ្រោះដោយលង់ទឹក សន្លប់ តើអ្នកគួរធ្វើដូចម្តេច? ឥឡូវនេះយើងនឹងបង្ហាញអ្នកពីវិធីសង្គ្រោះបឋម​គឺដង្ហើមសិប្បនិមិ្មត (CPR-- Cardiopulmonary Resuscitation) ដែលមានដូចតទៅ៖

ជំហានទី១ :​ អ្នកត្រូវប្រាកដថាខ្លួនអ្នកមានសុវត្ថិភាពគ្រប់គ្រាន់ក្នុងការជួយជនរងគ្រោះ​ ដោយមិនប្រែក្លាយជាជនមានពិរុទ្ធឬជាជនរងគ្រោះបន្ទាប់។

ជំហានទី២ :​ អង្រួននិងហៅជនរងគ្រោះដើម្បីចង់ដឹងថាតើគាត់សន្លប់ឬក៏ដឹងខ្លួន។

ជំហានទី៣ : ហៅជំនួយទៅកាន់លេខ​៩១១ ប្រសិនបើក្នុងករណីអ្នកនៅតែម្នាក់ឯង ជាមួយជនរងគ្រោះ ឬប្រាប់នរណាម្នាក់ឱ្យហៅជំនួយជំនួស (ដំបូងបំផុតអ្នកត្រូវហៅ​ទៅកាន់ជំនួយជាមុនសិនមុននឹងជួយ) បន្ទាប់មកចាប់ផ្តើមសង្គ្រោះវិធី CPR បើចាំបាច់។ ធ្វើការហៅឬអង្រួនជនរងគ្រោះម្តងទៀតដើម្បីឱ្យប្រាកដថាគាត់បាត់បង់ស្មារតី​ ដង្ហើមនិង​សន្លប់។

ជំហានទី៤​ឬ​ B​(Breathing): យកត្រចៀករបស់អ្នកដាក់ក្បែរច្រមុះនិងមាត់ជនរងគ្រោះ​ ហើយស្តាប់សំលេងដង្ហើមចេញនិងចូល​ ភ្នែកអ្នកសំឡឹងមើលពោះរបស់ជនរងគ្រោះ​ ប្រសិនបើគាត់ក្អកឬដកដង្ហើមធម្មតាមិនចាំបាច់ផ្តល់ដង្ហើមសិប្បនិម្មិត(CPR)ឡើយ។

បន្ទាប់មកយកម្រាមដៃកណ្តាលនិងចង្អុលស្ទាបជីពចរនៅករបស់ជនរងគ្រោះបើគាត់គ្មានជីពចរលោតទេចាប់ផ្តើមអនុវត្តCPR។

ជំហានទី៥​ឬ A(Airway): ផ្ងើយក្បាលជនរងគ្រោះដោយយកដៃស្តាំរបស់អ្នកដាក់លើថ្ងាសរួច​យក​​ម្រាម​​​ដៃពីរបិទច្រមុះ ចំណែកដៃឆ្វេងយកម្រាមកណ្តាលនិងចង្អល់​ដៃដាក់លើ​ចង្កា​ផ្ងើយ​ទៅ​​​លើ(ដូចក្នុងរូប)។​ បន្ទាប់មកធ្វើការផ្លុំបញ្ចូលខ្យល់សិប្បនិម្មិតរវាងមាត់ទល់​និងមាត់​ជនរង​គ្រោះ​ចំនួន២ដង។

ជំហានទី៦ ឬ​ C (Circulation): សង្កត់លើឆ្អឹងសន្ទះទ្រូងចំនួន៣០ដង ដោយយកដៃស្តាំដាក់ចំណុចកណ្តាលនៃទ្រូងរួចដៃឆ្វេងដាក់លើដៃស្តាំហើយរក្សាជំហដៃទាំងសងខាងឱ្យកែងនឹងទ្រូងជនរងគ្រោះ(ដូចក្នុងរូប) បន្ទាប់មកធ្វើការសង្កត់ទ្រូងក្នុងជម្រៅ២សង់ទីម៉ែត្រឱ្យបាន៣០ដង (អ្នកគួរគប្បីផ្តល់ដង្ហើមសិប្បនិម្មិតCPRនេះក្នុងរយ:ពេល២នាទី)។

ប៉ុន្តែអ្នកត្រូវប្រាកដថានឹងមិនដាក់ខុសកន្លែងព្រោះវាហេតុធ្វើឱ្យបាក់ឆ្អឹងទ្រូងជនរងគ្រោះទៅវិញ។ ទន្ទឹងនឹងនេះប្រសិនបើអ្នកមានឧបករណ៏AED (automated external defibrillator) នោះអ្នកអាចបន្តប្រើវាដើម្បីជួយដង្ហើម និងចង្វាក់បេះដូង។

*ចូរធ្វើនូវជំហានទី៤​ ៥ ៦(B A C)​ ម្តងទៀតរហូតដល់ជនរងគ្រោះមានដង្ហើមឡើងវិញ នៅ​ពេលជនរងគ្រោះដឹងខ្លួនត្រូវដាក់គាត់ក្នុងស្ថានភាពសុវត្តិភាពចាំរហូតដល់ក្រុមសង្គ្រោះមកដល់។

 

adverise with khmeread

មតិយោបល់