ខ្សែបម្រើ Alex Iwobi របស់ Arrsenal នឹងខកខានការប្រកួតរយៈពេលពេញមួយមួយខែដោយសាររបួស។ កីឡាកររូបនេះគ្រោងនឹងចំណាយពេលក្រៅទីលានប្រកួតមួយរយៈបន្ទាប់ពីមានបញ្ហារបួសត្រគាកអំឡុងពេលក្រុម Arrsenal ប្រកួតជាមួយ Liverpool កាលពីថ្ងៃអាទិត្យ។ កីឡាករ Aaron Ramsey ក៏ត្រូវបានដាក់ក្នុងបញ្ជីកីឡាករមានរបួសផងដែរ។
Alex Iwobi នឹងខកខានពីរប្រកួតបន្ទាប់រវាង Arsenal ជាមួយក្រុម Leicester និង Watford មុនពេលការសម្រាកអន្តរជាតិពីរសប្តាហ៍ ហើយអាចនឹងត្រឡប់ចូលលេងវិញនៅថ្ងៃទី១០ខែកញ្ញានៅពេល Arsenal ជួបក្រុម Southampton ៕
