adverise with khmeread Jonathan c

West Ham សម្រេចកិច្ចព្រមព្រៀងខ្ចីជើង Jonathan Calleri

          ក្លឹប West Ham បាន​សម្រេចកិច្ច​ព្រមព្រៀងខ្ចីជើងកីឡាករ​ Jonathan Calleri ពី​ក្លឹប Deportivo Maldonado ពេញមួយរដូវ​កាល។ ​កាល​ពីថ្ងៃអង្គារខ្សែ​ប្រយុទ្ធ​អាហ្សង់​ទីន​វ័យ២២​ឆ្នាំរូបនេះ​បាន​ចូល​ហ្វឹកហាត់​ជាមួយ​មិត្ត​រួម​ក្រុម​ថ្មី​ជា​លើក​ដំបូង។

          Jonathan បាន​និយាយថា ខ្ញុំ​រីករាយ​នឹង​ចុះកិច្ច​ព្រមព្រៀងលេងឲ្យ​ West Ham ។ វាជា​ការប្រកួត​ប្រជែង​ថ្មី​សម្រាប់ខ្ញុំ​ ហើយ​ខ្ញុំ​ពិត​ជា​ត្រៀម​ខ្លួន​សម្រាប់ការ​ប្រកួត​នេះ “ PL គឺជាលីកល្អបំផុតនៅក្នុងពិភព​លោក​ដូច្នេះ ខ្ញុំ​រីករាយ​ដែលមាន​ឱកាស​លេងនៅលីក​កំពូល​នេះ”។

          ​ Jonathan ក្លាយជា​កីឡាករ​អាហ្សង់ទីន​ទី​៦​ដែល​លេងឲ្យ​ក្លឹប West Ham។​Jonathan រកបាន​១២​គ្រាប់​ក្នុងការបង្ហាញមុខ​១៧​លើក​សម្រាប់​ក្លឹប​ប្រេ​ស៊ីល​ Deportivo Maldonado នេះ៕

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់