adverise with khmeread 2b3fee5200000578 0 image a 2 1439233421948

Barcelona កំពុងពិចារណាផ្ទេរខ្សែប្រយុទ្ធរបស់ West Brom

          ក្លឹប Barcelona កំពុងតាមឃ្លាំ​មើល​ខ្សែប្រយុទ្ធ​ Salomon Rondon របស់​ក្លឹប West Brom។ Barcelona ​ចង់​បាន​កម្លាំង​ជំនួយ​​នៅ​ករណីដែល​ខ្សែ​ប្រយុទ្ធ​របស់​ខ្លួន​រងរបួស។

          ក្លឹបជើងឯក​អេស្ប៉ាញ​មួយនេះ​មាន​កីឡាករ​៦​រូប​ដែល​ត្រូវ​ជ្រើ​សរើស​ដើម្បី​ពង្រឹង​តំបន់​ប្រយុទ្ធ​ក្នុងនោះមាន​ខ្សែប្រយុទ្ធ​សំខាន់​បីរូបគឺ Lionel Messi, Luis Suarez និង​ Neymar។

          Salomon វ័យ២៦​ឆ្នាំទទួល​បាន​ជោគជ័យច្រើន​ អំឡុង​ពេល​លេងនៅ​ក្លឹប អេស្ប៉ាញ​​ Las Palmas និងក្លឹប Malaga ។​ កីឡាកររូពនេះរក​បាន​៩គ្រាប់​បន្ទាប់​ពី​ផ្ទេរ​មក​ក្លឹប West Brom កាលពីរដូវ​កាល​មុន។ Salomon ត្រូវបានគ្រូបង្វឹក Tony Pulis បាន​ដាក់ឲ្យ​លេងជាមួយ​ខ្សែ​ប្រ​យុទ្ធ Saido Berahino ៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់