adverise with khmeread Woman told husband and police that she was raped by pokemon go creature world of buzz

ឆ្កួត​បាត់​ហើយ​មែន​ទេ​? ស្ត្រី​ម្នាក់​ប្រាប់​ប្តី​និង​ប៉ូលិស​ថា សត្វ​ក្នុង​ហ្គេម Pokemon Go ចេញមក​ចាប់រំលោភ​ខ្លួន​

​    ​នេះ​គឺជា​ឧបទ្ទវហេតុ​ចម្លែក​ជាងគេ​បំផុត​ដែល​បាន​រាយការណ៍​ពាក់ព័ន្ធ​នឹង​ហ្គេម Pokemon Go​។​

​    ​ស្ត្រី​ម្នាក់ រស់នៅក្នុង​ទីក្រុង​មូ​ស្គូ​ប្រទេស​រុស្ស៊ី​ថ្មីៗ​នេះ​បាន​ប្ដឹង​ប៉ូលិស​ដោយ​រាយការណ៍​ថា​នាង​ត្រូវបាន​ចាប់រំលោភ​ដោយ​បិសាច Pokemon Go​។ នេះ​បើ​យោងតាម​វេ​ប​សាយ Daily Mail កាលពី​ថ្ងៃទី ១១ ខែសីហា​។​

​    ​ស្ត្រី​ម្នាក់​នោះបាន​អះអាងថា នាង​បាន​កំពុង​លេង​ហ្គេម​មុនពេល​នាង​គេង​លក់ ហើយ​នាង​បាន​ក្រោក​ឡើង​ឃើញ Pokemon ទំហំ​យក្ស​ឡើង​ពោប​ពីលើ​នាង ហើយ​ចាប់រំលោភ​នាង​។​

​    ​នាង​និយាយថា វា​បាន​បាត់ទៅ​វិញ​ពេល​នាង​ហក់​ចេញពី​គ្រែ​ទាំង​រន្ធត់​។ បន្ទាប់មក​នាង​បាន​ទៅ​ដាស់​ប្ដី​នាង​រៀបរាប់​ប្រាប់​រឿងហេតុ​ខាងលើ ប៉ុន្ដែ​ប្ដី​នាង​មិន​ជឿ​នាង​ទេ​។ នាង​បន្ទាប់មក​ក៏បាន​ទៅ​ប៉ុស្ដិ៍​ប៉ូលិស​ប្ដឹង​ថា​បិសាច Pokemon Go បាន​ចាប់រំលោភ​នាង ។ នាង​ប្រាប់​មន្ត្រីប៉ូលិស​ថា​បិសាច​នោះបាន​បាត់​ខ្លួន​ទៅវិញ ហើយ​វា​អាចរ​កវា​ឃើញ​តាមរយៈ​កម្មវិធី Pokemon Go​។​

​    ​អាជ្ញាធរ​បាន​ឆ្លើយតប​ទៅវិញ និង​ស្នើ​សុំឱ្យ​នាង​ទៅរក​ជំនួយ​ផ្នែក​ស្ថិតិ​អារម្មណ៍​។ មិត្ត​ភ័ក្តិ​នាង​ម្នាក់​ឈ្មោះ Ivan Makarov បាន​ប្រាប់ថា "​នាង​និយាយថា​នៅ​ទីនោះ​មាន Pokemon ច្រើនណាស់​នៅ​កន្លែង​នាង និង​សូម្បីតែ​ឆ្កែ​ចិញ្ចឹម​ក៏​អាចមាន​អារម្មណ៍​ដឹង​ពួកវា​ដែរ​។ នាង​និយាយថា​ឆ្កែ​បាន​ព្រុស រៀងរាល់​ពេលដែល​នាង​លេង Pokemon GO" ។​

​    ​តើ​មាន​នរណា​ខ្លះ​ត្រូវបាន Pokemon ចាប់រំលោភ​ទេ​?៕

adverise with khmeread
ប្រភព៖ Daily Mail

អ្នកនឹងចូលចិត្ត

មតិយោបល់