adverise with khmeread Unnamed %286%29

ជាប់ចោទលួចផង​ គ្រឿងញៀនផងប៉ូលិសវ៉ៃខ្នោះ២នាក់

    កំពង់ឆ្នាំង​ ៖​ ប៉ូលិសក្រុងកំពង់ឆ្នាំងសហការជាមួយការិយាល័យប្រឆាំងគ្រឿងញៀន បង្រ្កាបករណីលួចទូរសព្ទ័ដៃ០២គ្រឿង  លុយ១០៧០ដុល្លារ និងរក្សាទុកជួញដូរគ្រឿងញៀនខុសច្បាប់ នៅចំណុចភូមិឡទឹកត្រី សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦​
ម្សិលមិញ​។

    ប៉ូលិសនិយាយថា​ ជនសង្ស័យ0២នាក់ ឈ្មោះទូច ពុទ្ធារ៉ា ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិឡទឹកត្រី សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង និងឈ្មោះ ផន លឹមហួត ភេទប្រុស អាយុ១៦ឆ្នាំរស់ភូមិឃ្លាំងប្រាក់ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង។

    ដកហូតវត្ថុតាង ថ្នាំញៀន២៦កញ្ចប់ លុយរបស់ជនរងគ្រោះចំនួន១០៧០ដុល្លារ,​ ទូរស័ព្ទដៃ​០៥​គ្រឿង។

    បច្ចុប្បន្នប៉ូលិសបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ​៕


 

adverise with khmeread

មតិយោបល់