adverise with khmeread Unnamed %282%29

យុវជនម្នាក់បានបញ្ចប់ជីវិតដោយចងកបន្ទាប់ពីឪពុកម្តាយលែងលះគ្នា

    បន្ទាយមានជ័យ ៖ យុវជនម្នាក់បានបញ្ចប់ជីវិតដោយចងក​ បន្ទាប់ពីឪពុកម្តាយគាត់បានលែងលះគ្នា​ បណ្តាលឱ្យរូបគាត់បាត់ភាពកក់ក្តៅក្នុងជីវិត​។

    យោងតាមរបាយការណ៍របស់កងរាជអាវុធហត្ថស្រុកមង្គលបូរី បានឱ្យដឹងថា នៅវេលាម៉ោង៩យប់ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ កន្លងទៅនេះ​នៅត្រង់ចំណុចផ្ទះជនរងគ្រោះស្ថិតក្នុងភូមិក្រមល់ ឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ មានករណីអត្តឃាតចងក ដោយខ្សែក្រវ៉ាត់។

    លោកវរៈសេនីយ៍ត្រី រស់ សំបូរ មេបញ្ជាការកងរាជអាវុធហត្ថស្រុកមង្គលបូរី បានឱ្យដឹងថា ជនរងគ្រោះឈ្មោះ អ៊ី ស៊ីងហាន់សៀង ភេទប្រុសអាយុ១៧ឆ្នាំរស់នៅ ភូមិ-ឃុំ កើតហេតុខាងលើ។

    លោក រស់ សំបូរ បានបន្តថា មូលហេតុដែលជនរងគ្រោះចងក សម្លាប់ខ្លួន ព្រោះតូចចិត្តឪពុក ម្តាយ លែងលះគ្នាខ្វះភាពកក់ក្តៅ។ ដែលតាមសាក្សីនៅក្បែរនោះនិយាយប្រាប់ ពីព្រោះ ជនរងគ្រោះធ្លាប់និយាយប្រាប់អ្នកជិតខាងជារើយៗ៕

adverise with khmeread

មតិយោបល់