adverise with khmeread 1 %e1%9e%98%e1%9e%bb%e1%9e%93

ជំងឺ​ដែល​យុវវ័យ​គួរ​ប្រយ័ត្ន​

​វ័យ​ជំទង់ ឬ​យុវវ័យ ជា​វ័យ​ដែល​កំពុង​លូតលាស់​និង​ធំធាត់ ហើយក៏​អាច​ប្រឈម​នឹង​ជំងឺ​ជាច្រើន​ផងដែរ​។ ដូច្នេះ​អ្នក​គួរស្វែងយល់​ពី​ជំងឺ​ផ្សេងៗ​ដែល​កើត​ឡើងជា​ញឹកញាប់ នៅលើ​មនុ​ស្សវ័យ​ជំទង់​ឬ​យុវវ័យ និង​ចំណុច​ដែល​គួរ​ប្រយ័ត្ន​នៅពេល​ប្រឈម​នឹង​ជំងឺ​ទាំងនោះ​។​

​    ​* អាយុ​ពី ១៧ ទៅ ២០​ឆ្នាំ​
​    ​- មុន​៖ បណ្ដាលមកពី​ការប្រែប្រួល​អ័រម៉ូន​ក្នុង​រាងកាយ​។ ដូច្នេះ​ត្រូវ​ប្រើ​ថ្នាំ​បំបាត់​មុន ដែលមាន​សារធាតុ​ផ្សំ​នៃ​ថ្នាំ​បំបាត់​ការ​រលាក ហើយ​ឧស្សាហ៍​លាង​សំអាត​មុខ​ឲ្យ​បាន​ស្អាត ជាពិសេស​ក្រោយពេល​តែង​មុខ ប៉ុន្តែ​អ្នក​មិនត្រូវ​កេះ​ញេច​មុន​នោះទេ ព្រោះ​វា​ធ្វើ​ឲ្យ​មាន​ស្នាម​ប្រហោង​នៅលើ​ផ្ទៃមុខ ជាពិសេស​ត្រូវ​គេង​ឲ្យ​បាន​គ្រប់គ្រាន់​និង​ទទួលទាន​អាហារ​ដែលមាន​វីតាមីន C បន្លែ ផ្លែឈើ​ឲ្យ​បាន​ច្រើន​។​

​    ​- ដំបៅ​ក្រពះ​៖ ការ​តម​អាហារ ដើម្បី​បញ្ចុះ​ទំងន់​ឬ​ទទួលទាន​អាហារ​មិន​ទៀងទាត់ គឺជា​មូល​ហេតុដែល​ធ្វើ​ឲ្យ​កើត​ត្រ​បៅ​ក្រពះ​ដោយសារ រាងកាយ​ត្រូវ​បញ្ចេញ​នូវ​ជាតិ​អាស៊ីដ​ទៅក្នុង​ក្រពះ ហើយ​នៅពេលដែល​មិនមាន​អាហារ​ចូលទៅ ជាតិ​អាស៊ី​ដដែល​បញ្ចេញ​មក​នោះ ក៏​ទៅ​បំផ្លាញ​ជាលិកា​ភ្នាស​ក្រពះ​ជាហេតុ​ធ្វើ​ឲ្យ​កើតមាន​អាកា​រៈ​ឈឺពោះ ជាពិសេស​នៅពេល​ពាក់កណ្ដាល​អា​ធ្រា​ត្រ​ឬ​អំឡុង​ម៉ោង​១-២​យប់ ក្នុងករណី​អ្នក​ចង់​សម្រក​ទំងន់ ពុំ​ត្រូវ​បង្អត់អាហារ​ខ្លួនឯង​ឲ្យ​៤-៥​ដង ក្នុង​១​ថ្ងៃ ជាពិសេស​គួរ​ជៀសវាង​ការទទួល​ទាន​អាហារ​ដែលមាន​រសជាតិ​ចាស់ តែ កាហ្វេ ឬ​ទឹកក្រូច​កំប៉ុង ព្រោះ​វា​ជំរុញ​ឲ្យ​រាងកាយ​បញ្ចេញ​ជាតិ​អាស៊ីដ​កាន់តែច្រើន​ដែល ជា​មូលហេតុ​ឲ្យ​ឈឺពោះ ។ អ្នក​ពុំគួរ​បណ្ដាល​ឲ្យ​កើតមាន​អាកា​រៈ​ឈឺពោះ​យូរៗ​នោះទេ ព្រោះ​វា​ធ្វើ​ឲ្យ ត្រ​បៅ​ក្នុង​ក្រពះ​រីក​រាលដាល​រហូត​អាច​ក្លាយជា​ជំងឺមហារីក​ឬ​សាច់ដុំ​នៅក្នុង​ក្រពះ​បាន​។​

​    ​- ជំងឺ​ប្រតិកម្ម​ច្រមុះ​៖ មាន​អារម្មណ៍​ថា​រមាស់​ច្រមុះ​ឬ​ក្រដាស​ជា​ញឹកញាប់​នៅពេល​ត្រូវ​ផ្សែង ឬ ស្ថិតនៅក្នុង​ទីកន្លែង​ដែលមាន​អាកាសធាតុ​ត្រជាក់ ។ គួរ​សម្អាត​បន្ទប់​គេង​ជាប្រចាំ ព្រោះ​អាចមាន​ធូលី​ដី ឬ សត្វល្អិត​ធ្លាក់​ជាប់​នៅ​ទីនោះ​ធ្វើ​ច្រមុះ​ស្កៀបរមាស់​។ លើសពីនេះ​ត្រូវធ្វើ​លំ​ហាត់​ប្រា​ញ​ឲ្យ​បាន​ទៀងទាត់ ដើម្បី​ឲ្យ​ប្រព័ន្ធ​រាងកាយ​រឹងមាំ និង​ត្រូវ​ទទួលទាន​វីតាមីន C ដើម្បី​ជួយ​កាត់បន្ថយ​ប្រតិកម្ម​ច្រមុះ ហើយ​ប្រសិនបើ​មិនបាន​ធ្វើការ​ព្យាបាល​នោះទេ វា​អាច​បណ្ដាល​ឲ្យ​រលាក​ច្រមុះ រហូត​បណ្ដាល​ឲ្យ​ទៅជា​ដុះ​សាច់​ក្នុង​ច្រមុះ ធ្វើ​ឲ្យ​តឹង​ច្រមុះ​ពិបាក​ដកដង្ហើម និង​មាន​បញ្ហា​ក្នុងការ​ស្រូបយក​ក្លិន​ខ្លះទៀត​អាច​គេង​ស្រមុក​។​

​    ​- រលាក​ក្ដោងច្រមុះ​៖ ពេលដែល​ត្រូវ​ធូលី​ដី ជា​ញឹកញាប់​អាចធ្វើ​ឲ្យ​រលាក​ច្រមុះ​ឆ្អឹង​ថ្ពាល់ ថ្ងាស ឬ​បិ​រវេ​ណ​ជុំវិញ​ក្បាល​។ ជំហាន​ដំបូង អ្នកជំងឺ​មាន​អារម្មណ៍​ដូចជា​ផ្ដាសាយ (​ប្រសិនបើ​ធម្មតា អាច​បាត់​ទៅវិញ​ក្នុង​រយៈពេល​៣-៤​ថ្ងៃ​) បើ​រយៈពេល​៥-៧​ថ្ងៃ នៅតែ​មិន​ធូ​ស្បើយ ប៉ុន្ដែ​ទឹកសំបោរ ប្រែជា​ពណ៌​ខៀវ ឬ​ពណ៌​លឿង​ដូច​ខ្ទុះ ឈាម​ក្ដោងច្រមុះ ឬ​ឆ្អឹង​ថ្ពាល់ ហើយ​អ្នក​ខ្លះទៀត អាច​ឈឺ​នៅ​ថ្ងាស នឹងមាន​ទឹកសំបោរ​ហូរ​ចូលទៅក្នុង​ក មាន​ក្លិន​មិនល្អ​នៅក្នុង​ច្រមុះ រីឯ​ការ​ស្រង់ក្លិន ក៏​មិនបាន​ល្អប្រសើរ​ដូច​មុន​។​

​    ​ត្រូវ​គេង​ឲ្យ​បាន​គ្រប់គ្រាន់ ឧស្សាហ៍​ហាត់ប្រាណ​បញ្ឈប់​ការជក់បារី និង​ផឹកស្រា​ព្រមទាំង​ជៀសវាង​ទៅ​កន្លែង​ដែលមាន​ធូលី​ដី ឬ​ផ្សែង​ច្រើន ត្រូវ​សម្អាត​មាត់ និង​ធ្មេញ​ឲ្យ​បាន​ស្អាត ព្រោះ​ធ្មេញ​ពុក អាចជា​មូលហេតុ​បណ្ដាល​ឲ្យ​កើត​ជំងឺ​រលាក​ឆ្អឹងច្រមុះ​បាន​។​

​    ​- ជំងឺ​រលាក​ត្រចៀក​ផ្នែក​ខាងក្រៅ​៖ អ្នក​ឧស្សាហ៍​ហែ​ទឹក ឬ​ចូលចិត្ត​កេះ​ឆ្កឹះ​ខ្វារ​ត្រចៀក ញឹកញាប់ អាចធ្វើ​ឲ្យ​សាច់​ត្រចៀក​ផ្នែក​ខាងក្រៅ រលាត់ និង​មាន​អារម្មណ៍​ថា​ឈឺ​នៅក្នុង​ត្រចៀក ហើយ​ពេលខ្លះ​អាចមាន​ទឹក ឬ​ខ្ទុះ ហូរ​ចេញពី​ក្ដោង​ត្រចៀក​។​
​    ​ត្រូវ​ជៀសវាង​ការ​កេះ ឆ្កឹះ​ខ្វារ​ត្រចៀក ហើយ​ត្រូវ​ប្រើ​ថ្នាំ​បំបាត់​រលាក បន្តក់​នៅ​ត្រចៀក​។ ជំងឺ​នេះ​បើ​ទុក​យូរ​អាច​ឲ្យ​ឆ្លង​មេរោគ​ចូលទៅ​ត្រចៀក​បាន​។​

​    ​- ជំងឺ​កាមរោគ​៖ ដូចជា​ជំងឺស្វាយ ប្រមេះ សិរមាន់ ឬ​ជំងឺអេដស៍​ជាដើម​។ ប្រសិនបើ​អាច​ជៀសវាង​ការ​រូ​ម​ភេទ​បាន​នោះ ជាការ​ប្រសើរ​ណាស់​ព្រោះ​អ្នក​កំពុង​ស្ថិតក្នុង​វ័យ​សិក្សា​នៅឡើយ ប៉ុន្ដែ​ប្រសិនបើ​ពុំ​អាច​ជៀស​បានទេ ត្រូវ​ប្រើ​ស្រោមអនាម័យ​រាល់ពេល​រួមភេទ ព្រោះ​អាច​បង្ការ​នូវ​ការឆ្លង​រោគ​ផ្សេងៗ ក៍​ដូចជា​ការការពារ​មាន​ផ្ទៃពោះ​ផងដែរ​។​

​    ​* អាយុ​២១ ទៅ ២៥​ឆ្នាំ
​    ​- ជំងឺ​រលាក​សន្លាក់​៖ ច្រើន​កើត​ចំពោះ​ស្រី​ដែល​ចូលចិត្ត​ពាក់​ស្បែកជើងកែងចោត​។ ក្នុង​មួយ​សប្ដាហ៍ គួរ​ពាក់​ស្បែកជើង​កែង​ទាប ឲ្យ​បាន​២-៣​ថ្ងៃ​និង​ទទួលទាន​អាហារ​ដែលមាន​ជាតិ​កាល់ស្យូម​ឲ្យ​បាន​ច្រើន​ដូចជា​ទឹកដោះគោ​ជាដើម​។​
​    ​ទម្ងន់​ខ្លួន​ច្រើនពេក (​ធាត់​) ជា​កត្តា​ធ្វើ​ឲ្យ​ឈឺ​ករ​ជើង​ដែរ ដូចនេះ​អ្នក​គួរ​សម្រក​ទម្ងន់​ខ្លួន​ផង​។​

​    ​- ជំងឺមហារីក​៖ អត្រា​ប្រឈម​នឹង​មហា​រី​ច្រើន​ចាប់​ផ្ដើមឡើង​នៅក្នុង​កំឡុង​អាយុ​៣០​ទៅ​៤០​ឆ្នាំ ប៉ុន្ដែ​ប្រសិនបើ មិនបាន​ថែ​សុខភាព​ឲ្យ​បានល្អ​ទេនោះ អ្នក​អាច​ប្រឈម​នឹង​ជំងឺ​នេះ តាំងពី​យុវវ័យ ជាពិសេស​អ្នក​ដែល​ជក់បារី ផឹកស្រា ឬ​អ្នក​ដើរលេង​យប់​ជ្រៅ​។​
​    ​ដូច្នេះ​គួរ​គេង​សម្រាក​ឲ្យ​បាន​គ្រប់គ្រាន់ ដោយ​ចូល​គេង​មិន​ឲ្យ​លើសពី​ម៉ោង​១០​យប់ ដើម្បី​ឲ្យ​រាងកាយ​ជួសជុល​កោសិកា​ដែល​សឹករេចរឹល​បាន និង​ត្រូវ​បញ្ឈប់​ការជក់បារី និង​ផឹកស្រា​។​
​    ​ការ​ស្រ​បយក​ផ្សែង​បារី​ពី​អ្នកដទៃ ក៍​ធ្វើ​ឲ្យ​សួត​ប្រឈម​នឹង​ការគ្រោះថ្នាក់​ដែរ​។ រីឯ​អ្នក​ជក់បារី​ផ្ទាល់ ធ្វើ​ឲ្យ​ឆ្លង​មេរោគ​ចូលទៅក្នុង​សួត​បាន​យ៉ាង​ងាយ​។ ចំនែក​អ្នក​ដែល​ចូលចិត្ត​ទទួលទាន​គ្រឿង​ស្រវឹង​នឹងធ្វើ​ឲ្យ​ថ្លើម​ចុះខ្សោយ និង​អាច​កើត​ជំងឺ​ក្រិន​ថ្លើម​បាន​។​

​    ​- តានតឹង​តប់ប្រមល់​៖ ការទទួល​ទាន​អាហារ​ដែលមាន​វីតាមីន B អាចជួយ​បំប៉ន​ខួរក្បាល និង​រំសាយ​អារម្មណ៍​តានតឹង​បាន ដូចជា​ទទួលទាន​ផ្លែ​ចេក​ជាដើម​។ គួរ​ចៀសវាង​ការ​ទ​ទទួលទាន តែ កាហ្វេ ព្រោះ​វា​នឹង​ជំរុញ​ឲ្យ​កាន់​តែមាន​អារម្មណ៍​តានតឹង​។​

​    ​* អាយុ​២៦ ទៅ ២៩​ឆ្នាំ​
​    ​- ជំងឺលើសឈាម​៖ ជំងឺ​នេះ​ច្រើន​កើតមាន​ចំពោះ​មនុស្ស ក្នុងអំឡុង អាយុ​៣០-៤០​ឆ្នាំ​ឡើងទៅ ប៉ុន្ដែ​បើ​អ្នក​មិនបាន​ថែទាំ​សុខភាព​ឲ្យ​បានល្អ​ទេនោះ ក៏​អាច​កើត​ជំងឺ​នេះ​តាំងពីក្មេង​វ័យ​ផងដែរ​។ គួរ​ឆ្លៀតពេល​ហាត់ប្រាណ​ឲ្យ​បាន​ច្រើន ទទួលទាន​អាហារ​ដែលមាន​សារធាតុ​ទ្រទ្រង់​រាងកាយ​ឲ្យ​បាន​គ្រប់មុខ​ដោយ​គួរ​ទទួលទាន​បន្លែ ផ្លែឈើ ឲ្យ​បាន​ច្រើន​និង​បញ្ឈប់​ការទទួល​ទាន​អាហារ​ដែលមាន​ខ្លាញ់​ច្រើន​។​

​    ​- ជំងឺមហារីក​មាត់ស្បូន​៖ បើសិន​មាន​ធ្លាក់​សមាន​ក្លិន​មិនល្អ ឬ​មាន​ពណ៌​លឿងៗ​លាយ​បៃតង​និង​មាន​អាកា​រៈរ​មាស់ មាន​ឈាម​ធ្លាក់​ក្រោយពេល​រួមភេទ និង​មាន​ឈាមរដូវ​ច្រើន​ខុសធម្មតា​នោះ អ្នក​គួរ​ទៅ​ជួប​គ្រូពេទ្យ ដើម្បី​ពិនិត្យ​មើលថា មាន​ឆ្លង​មេរោគ​ឬ​មាន​ជំងឺមហារីក​មាត់ស្បូន​ឬ​អត់​?
​    ​ស្ត្រី​ភាគច្រើន​កើតរោគ​ជំងឺមហារីក​មាត់ស្បូន ក្នុង​កំឡុង​អាយុ​៤០-៥០​ឆ្នាំ តែ​យុវវ័យ ក៏​អាចមាន​កើត​ជំងឺ​នេះ​បានដែរ​។ ស្ត្រី​ដែល​ធ្លាប់​ឆ្លងកាត់​ការរួម​ភេទ​ឬ​មាន​អាយុ​ចាប់ពី ៣០-៣៥​ឆ្នាំ​ឡើងទៅ គួរ​ទៅពិនិត្យ​រក​ជំងឺមហារីក​មាត់ស្បូន​យ៉ាងតិច​ម្ដង​ក្នុង​មួយឆ្នាំ​៕

adverise with khmeread

មតិយោបល់