adverise with khmeread Unnamed %283%29

ឃាត់បុរសម្នាក់ពីបទឆបោក

    កណ្ដាល​ ៖ ប៉ូលិសការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់បានធ្វើការស្រាវជ្រាវ និងបង្ក្រាប ការចាប់ខ្លួនតាមដីការបស់ សាលាដំបូងខេត្តកណ្ដាល​ ចាប់ខ្លួនជនជាប់ចោទម្នាក់នៅថ្ងៃទី៧ សីហា ២០១៦ វេលាម៉ោង១២ និង៣០នាទីនៅចំណុចភូមិ៣ សង្កាត់ទទួលស្វាយព្រៃ១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

    ប៉ូលិសនិយាយថា​ កម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលទទួលស្វាយព្រៃ១សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ខេត្ដកណ្ដាល បានចុះស្រាវជ្រាវ ស៊ើបអង្កេត ចាប់ខ្លួនតាមដីកា ម្នាក់។

    ប៉ូលិសបន្តថា​ ជនជាប់ចោទឈ្មោះ អ៊ិន ទីបូណា ភេទប្រុស អាយុ៤០ឆ្នាំមុខរបរ បុគ្គលិកក្រុមហ៊ុន BNCC មានទីលំនៅបច្ចុប្បន្នបុរី ពិភពថ្មី សង្កាត់ដង្កោ រាជធានីភ្នំពេញ។

    ចាប់ខ្លួនតាមដីកាលេខ៖ ២៧៧ ចុះថ្ងៃទី ២៨.០៦.២០១៦របស់លោក ហុក  វ៉ាន់ណា ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តកណ្តាល ពីបទឆបោកប្រព្រឹត្តនៅភូមិព្រែកត្រែង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្ដកណ្ដាល កាលពីថ្ងៃទី១៦.០៩.២០១៣។ ករណីនេះសមត្ថកិច្ចបន្តចាត់ការតាមនីតិវិធី៕

adverise with khmeread

មតិយោបល់