លោក វ្ល៉ាឌីមៀ ពូទីន បានប្រកាសអំពីមូលដ្ឋានទ័ពថ្មីរបស់លោកសម្រាប់យន្តហោះទម្លាក់គ្រាប់បែកលំដាប់កំពូលដើម្បីសម្លាប់ពួក ISIS ដោយចាប់ដៃគូសហការដ៏ចម្រូងចម្រាសជាមួយអ៊ីរ៉ង់។
ឥឡូវ កងកម្លាំងអាកាសរុស្ស៊ីបានចាប់ផ្តើមបញ្ចេញការវាយលុកទម្លាក់គ្រាប់បែកដ៏ធំបំផុតមួយមិនធ្លាប់មានទៅលើជំរំពួក ISIS នៅស៊ីរីក្នុងការឆ្មក់វាយប្រហារលើកទីពីរចេញពីមូលដ្ឋានទ័ពថ្មីរបស់ខ្លួន។
ប្រមុខក្រសួងការពារជាតិរុស្ស៊ីនិយាយកាលពីថ្ងៃពុធថា ការវាយប្រហារចុងក្រោយនេះសម្លាប់ពួកជីហាត ១៥០ នាក់ គឺតែ ៤៨ ម៉ោងប៉ុណ្ណោះ បន្ទាប់ពីយន្តហោះទម្លាក់គ្រាប់បែកផ្ទេរទៅមូលដ្ឋានទ័ពអាកាសថ្មីឈ្មោះ Hamadan Air Base។
រដ្ឋាភិបាលក្រុងមូស្គូបានបង្កើនអំណាចយោធារបស់ខ្លួនក្នុងតំបន់ តាំងពី ISIS គំរាមពូទីនត្រង់ៗ និង សន្យាសម្លាប់ជនជាតិរុស្ស៊ីដល់ក្នុងផ្ទះពួកគេ៕
