កីឡាករកូរ៉េខាងជើងបានធ្វើឱ្យទស្សនិកជនបារម្ភព្រោះមិនបានញញឹមសូម្បីបន្តិចបន្ទាប់ពីដណ្តើមបានមេដាយមាសកាលពីថ្ងៃពុធ។
តើវាជាអារម្មណ៍រំភើបនិយាយមិនចេញដែលឈ្នះមេដាយមាសទីបីសម្រាប់កូរ៉េខាងជើង ឬ ដោយសារព្រួយបារម្ភរឿងផ្សេង?
បន្ទាប់ពីសម្តែងការលោតបង្វិលច្រើនជុំយ៉ាងអស្ចារ្យរួចមក Ri Se-Gwang បានឈរនៅកំពូលតារាងប្រកួតផ្តាច់ព្រ័ត្រ ដោយយកឈ្នះកីឡាករ Denis Ablyazin របស់រុស្ស៊ី។ ទោះបីកីឡាករកូរ៉េខាងជើងរូបនេះដាល់ខ្យល់ដោយក្តីរីករាយក្រោយលោតបង្វិលខ្លួនច្រើនជុំ ប៉ុន្តែគាត់មើលទៅរាងអស់សង្ឃឹមបន្តិច អំឡុងពេលទទួលមេដាយមាស។
ខណៈ Ri Se-Gwang ពិបាកនឹងទប់ទឹកភ្នែកជាប់នោះ គាត់បានឡើងលើវេទិកាដើម្បីច្រៀងបទភ្លេងជាតិរបស់គាត់។
បន្ទាប់ពីឈ្នះមេដាយមាស រូបគេបាននិយាយទៅកាន់អ្នកយកព័ត៌មានយ៉ាងដូច្នេះ "ខ្ញុំពោរពេញដោយក្តីរីករាយ ព្រោះខ្ញុំគិតថា ខ្ញុំអាចនាំអារម្មណ៍ជ័យជម្នះជូនមេដឹកនាំរបស់យើង"។
ខណៈអារម្មណ៍របស់ Ri Se-Gwang អាចបណ្តាលមកពីភាពជោគជ័យដ៏ត្រចះត្រចង់នោះ ទស្សនិកជនជាច្រើនបានលើឡើងពីទ្រឹស្តីមួយទៅវិញ។
អ្នកគាំទ្រកីឡាមួយចំនួនចូលតាមបណ្តាញសង្គមអះអាងថា ប្រតិកម្មរបស់គាត់គឺឆ្លុះបញ្ចាំងពីការអស់សង្ឃឹមនឹងរបបដឹកនាំរបស់គីម ជុងអ៊ុន។
អ្នកលេង Twitter មួយរូបបាននិយាយថា "មានអារម្មណ៍អាណិតណាស់ ដែលមើលឃើញទឹកមុខរបស់ Ri Se Gwang បញ្ចេញពេលឈ្នះមេដាយមាស"៕
