adverise with khmeread Tvftaer 1

អច្ឆរិយៈ​! ឆ្លាក់​រូងភ្នំ​ចំណាស់ ៧០០ ឆ្នាំ​ដោយ​ដៃ​ទៅជា​ផ្ទះ​ប្រណិត​ក្នុង​ក្តី​សុបិន​

    ​មកជួប​ជាមួយនឹង​លោក Angelo Mastropietro បុរស​សាង​រូងភ្នំ​សម័យ​ទំនើប​ម្នា​ក់វ័យ ៣៨ ឆ្នាំ​មកពី Worecestershire ចក្រភព​អង់គ្លេស​ដែល​បាន​ច្នៃ​រូងភ្នំ​អាយុកាល ៧០០ ឆ្នាំ​ទៅជា​ផ្ទះ​ប្រណិត​ក្នុង​ក្ដី​ស្រមៃ ដោយ​ដាក់ឈ្មោះថា Rockhouse Retreat​។ 

​    ​មាន​ទីតាំងនៅ​ជិត​ច្រាំងទន្លេ​ប្រវត្តិសាស្ត្រ​អង់គ្លេស Bewdley លំនៅដ្ឋាន​ដ៏​កក់ក្ដៅ​នេះ​បង្ហាញ​ទេសភាព​បែប​ធម្មជាតិ ប្រកបដោយ​ផាសុកភាព មាន Wi-Fi និង​មាន​ដាក់​សម្រាប់​ឱ្យ​ជួល​រស់នៅ​ទៀតផង​។​

​    ​ចាប់ផ្ដើម​ក្នុង​ខែមករា ឆ្នាំ ២០១៥ លោក Mastropietro បាន​ស្ដារ​និង​ជួសជុល​រូងភ្នំ​ដែល​គេបោះបង់​ចោល​ទៅជា​ផ្ទះ​ប្រណិត​មួយ​។ គាត់​បាន​ចំណាយ​ប្រាក់​អស់ ២៣ ម៉ឺន​ដុល្លារ និង​សាង​សង់ផ្ទះ​នេះ​ដោយ​ខ្លួន​គាត់​។ គាត់​បានធ្វើ​ផ្ទះ​នេះ​ដោយ​ជោគជ័យ​ក្នុង​រយៈ​ទំហំ ៦២ ម៉ែត្រការ៉េ​ក្នុង​ខែ កញ្ញា ២០១៥ ។ គាត់​និយាយថា គាត់​បាន​ជីក​ដុំថ្ម​ប្រមាណ ៧០ ទៅ ៨០ តោន​ដោយ​ដៃ​របស់គាត់ ដែល​ជួយ​គាត់​បង្កើត​ផ្ទៃរាប​ខាងក្រៅ ១០០ ម៉ែត្រការ៉េ​។​

​    ​ក្នុងផ្ទះ​នោះ​មាន​វត្ថុ​មានតម្លៃ​សម័យ​ទំនើប​ដូចជា បន្ទះ​កម្តៅ​ក្រា​លបាត (​ទុក​ខែរងា​), ឧបករណ៍​ចង្ក្រាន​ផ្ទះបាយ​ប្រើ​ថាមពល​អគ្គិសនី​មួយឈុត កន្លែង​ងូតទឹក​ដូច​ភ្លៀង​ក្នុងព្រៃ​, រណ្ដៅ​ភ្លើង​, អំពូល​ភ្លើង LED, និង Wi-Fi ។ សម្រាប់​តម្លៃ​ជួល​វិញ​មួយ​យប់ ២៨៦ ដុល្លារ​៕

 

adverise with khmeread
ប្រភព៖ viralnolva

អ្នកនឹងចូលចិត្ត

មតិយោបល់