adverise with khmeread 1

ក្រុមកីឡាយានយន្តទ្វីបអាស៊ី ASIA Cross Country Rally មកដល់ភ្នំពេញកាលពីយប់មិញ

​    ​ភ្នំពេញ​៖ ក្បួន​ប្រណាំង​រថយន្ដ​ឆ្លងកាត់​ឧបសគ្គ ASIA Cross Country Rally ប្រចាំឆ្នាំ ២០១៦ ដែល​ចេញដំណើរ​ពី ប៉ា​តា​យ៉ា​ប្រទេស​ថៃ​តាំងពី​ថ្ងៃទី ១៤ សីហា​ឆ្នាំ ២០១៦ មក​នោះ បាន​មកដល់​កម្ពុជា​ហើយ​កាលពី​ល្ងាចម្សិលមិញ ដោយមាន​ពិធី​ជួបជុំ​សំណេះសំណាល និង​សម្រាក​នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា​។​

​    ​លោក មៀ​ច ផាន់​ណា ប្រធាន​សហព័ន្ធ​កីឡា​យាន​យ​ក្ដ​កម្ពុជា បាន​អញ្ជើញ​ទៅ ស្វាគមន៍រ​មកដល់​ក​ម្ពុ​ជា​នៃ​ក្បួន​ប្រណាំង​នេះ​ព្រមទាំង​បង្កើត​កម្មវិធី​ហូបបាយ​រួមគ្នា​ផងដែរ​នៅ​រាជធានី​ភ្នំពេញ​។​

​    ​លោក ហោ សារុន អនុរដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ និង​លោក រស់ រឿន អនុរដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច​អតីត​យុវជន និង​និតិ​សម្បទា ក៏បាន​ចូលរួម​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ជូន​ដល់​កីឡាករ​យានយន្ត​ក្នុង​ទ្វីបអាស៊ី​នេះ​ផងដែរ​។​

​    ​ព្រឹត្តិការណ៍​នេះ​ក៏បានផ្ដល់​រទេះ​សម្រាប់​ជនពិការ​ចំនួន ២០ គ្រឿង​ដល់​ក្រសួង​សង្គមកិច្ច​អតីត​យុវជន និង​និតិ​សម្បទា​ទៀតផង​។​
 
​    ​លោក មៀ​ច សុផាន់​ណា បាន​ស្វាគមន៍​ចំពោះ​វត្តមាន​កីឡាករ​ទាំងអស់​ដែល​បាន​មកដល់​ទឹកដី​កម្ពុជា ហើយ​លោក​សប្បាយរីករាយ ដែល​ព្រឹត្តិ​កាណ៍​នេះ​ជ្រើស​រើសយក​ខេត្តសៀមរាប​ជា​កន្លែង​បញ្ចប់ ពីព្រោះ​ខេត្ត​នេះ​ជា​ទឹកដី​វប្បធម៌​បេ​តិក​ភ័​ណ្ឌ​របស់​កម្ពុជា និង​ជា​រមណីយដ្ឋាន បេតិកភណ្ឌ​ពិភពលោក​ផងដែរ​។​

​    ​បន្ទាប់ពី​បន្ត​ការប្រកួត​មកដល់​រាជធានី​ភ្នំពេញ ក្បួន​ប្រណាំង​នេះ​បានចេញ​ដំណើរ​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ចេញទៅ​កាន់​ខេត្តសៀមរាប ដែលជា​គោលដៅ​ប្រកួត​បញ្ចប់​នៅ​ទីនោះ​។ កម្ពុជា​បាន​បញ្ជូន​រថយន្ដ ១ គ្រឿង និង​ម៉ូតូ ២ គ្រឿង​ចូលរួម​ប្រណាំង​ក្នុង​ព្រឹត្តិការណ៍​នេះ​។ 

​    ​ព្រឹត្តិការណ៍​កីឡា​យានយន្ត​ឆ្លងកាត់​ឧ​ប​ស័គ្គ​ទ្វីបអាស៊ី​នេះ មាន​រថយន្ដ​ចំនួន ២៤ គ្រឿង និង​ម៉ូតូ ៤៥ គ្រឿង​ដោយ​ប្រណាំង​លើផ្លូវ​ចម្ងាយ ២៤០០ គីឡូម៉ែត្រ ដែល​ក្នុងនោះ​ផ្លូវ​ឆ្លងកាត់​ឧបសគ្គ​មាន​ចម្ងាយ​៨៤០​គីឡូម៉ែត្រ​ដែល​ចេញដំណើរ​ពី​ទីក្រុង​ប៉ា​តា​យ៉ា​នៃ ប្រទេស​ថៃ​មក​បញ្ចប់​នៅ​ទឹកដី​ខេត្ត​សៀ​រាប​របស់​កម្ពុជា​។​

​    ​សូមបញ្ជាក់ថា ព្រឹត្តិការណ៍ Asia Cross Country Rally ២០១៦ នេះ មាន​រថយន្ត​សរុប​ចំនួន ២៥ គ្រឿង ម៉ូតូ ៤៥ គ្រឿង និង ៩ ប្រទេស​ចូលរួម​មាន​កម្ពុជា ថៃ ឥណ្ឌូនេស៊ី សឹង្ហ​បូរី ឥណ្ឌា កូរ៉េ ស្វី​ស ជប៉ុន និង​ចិន​តៃប៉ិ​។ 

​    ​ពិធី​បំពាក់​មេដាយ​នឹងធ្វើ​ឡើង​នៅមុខ​ប្រាសាទអង្គរវត្ត ខេត្តសៀមរាប នៅ​ថ្ងៃទី ១៩ ខែសីហា​៕​

adverise with khmeread

មតិយោបល់