នាង Tiffany មកពីទីក្រុង Willits រដ្ឋ California បានចាប់ផ្ដើមមានបទពិសោធជាមួយនឹងការតុបតែងមុខមាត់យ៉ាងពិសេស បន្ទាប់ពីនាងចូលរួមពិធីបុណ្យ Halloween ពីរបីឆ្នាំកន្លងទៅ។
នាងមានទេពកោសល្យចម្លែក។ នៅពេលដែលនាងចាប់ផ្ដើមផុសរូបភាពនៃស្នាដៃដែលនាងធ្វើនៅលើអនឡាញ នាងនិយាយថា នាងបានទទួលមតិអាក្រក់ពីជនមួយចំនួន ប៉ុន្ដែនាងមិនឱ្យរឿងនេះរំខាននាងឡើយ ព្រោះនាងចូលចិត្តធ្វើអ្វីដែលអ្នកចង់ធ្វើ។
យ៉ាងណាមិញក៏មានអ្នកខ្លះកោតសរសើរពីស្នាដៃរបស់នាងដែរ។ ហើយក្ដីស្រមៃរបស់នាង Tiffany សង្ឃឹមថានឹងទទួលបានការងារពេញម៉ោងមួយជាអ្នកតុបតែងមុខក្នុងភាពយន្ត ។ តោះមកមើលស្នាដៃរបស់នាង តើនឹងដាស់អ្នកនៅពេលរាត្រីដែលទេបើឃើញដូច្នេះ?៕
