adverise with khmeread 000

Cristiano Ronaldo អួតឡានថ្លៃ Bugatti Veyron

    បន្ទាប់ពីបាត់មុខសម្រាប់ការប្រកួតប៉ុន្មានលើកចុងក្រោយសម្រាប់អធិរាជ Real Madrid មុនរដូវកាលថ្មីនៃលីកកំពូលអេស្ប៉ាញ LaLiga ដែលនឹងឈានចូលមកដល់នាចុង សប្តាហ៍នេះ Cristiano Ronaldo បានត្រឡប់មកវិញជាមួយ សមាជិកថ្មីដ៏គួរឱ្យភ្ញាក់ផ្អើលមួយ។

    ខ្សែប្រយុទ្ធស្លាប ដែលទើបនឹងត្រឡប់មកកាន់ជំរំហ្វឹកហាត់វិញក្រោយពីការពន្យារ ពេលសម្រាកពីកតព្វកិច្ចបាល់ទាត់កំពូលទ្វីបអឺរ៉ុប Euro 2016 នាពេលកន្លងមកបាន​ទិញឡានថ្មីម៉ាក Bugatti Veyron។

    នៅក្នុងវីដេអូខាងក្រោមនេះ គាត់បានសម្ញែងរូបរាងសមាជិកថ្មីរបស់គាត់ ដែលវាមានតម្លៃដល់ទៅ ២,៥លានអឺរ៉ូ (ជាង២,៨លានដុល្លារ) ឯណោះ៕

 

adverise with khmeread
ប្រភព៖ Marca

មតិយោបល់