adverise with khmeread Unnamed %284%29

លួចម៉ូតូពីផ្សារសាំហាន់...យកទៅលក់នៅស្អាងជាប់ខ្នោះប៉ូលិស

    កណ្ដាល​ ៖​ ជនសង្ស័យម្នាក់ត្រូវបានប៉ូលិសស្រុកស្អាងឃាត់ខ្លួនក្នងករណីលួចម៉ូតូកាលពីថ្ងៃទី១៧ សីហា ឆ្នាំ២០១៦ វេលាម៉ោង១១ និង៣០ព្រឹកនៅចំណុចផ្សារ សាន់ហាន់ស្ថិតក្នុងសង្កាត់ឫស្សីកែវ​ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

    ប៉ូលិសនិយាយថា​ ជនរងគ្រោះឈ្មោះ​ ថោង ដនរិទ្ធិពង្ស ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្សថ្នាក់ទី១២ (E.l.T) ទួលគោគ រាជធានីភ្នំពេញ មានទីលំនៅៗភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

    ចំណែកជនសង្ស័យឈ្មោះ អន អូន ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ធូប-ទៀន នៅមុខវាំង បច្ចុប្បន្នស្នាក់នៅភូមិសម្លរកកូរ ប្លុកប៉ុស្តិ៍ទូរទស្សន៍ស៊ីធីអិន រាជធានីភ្នំពេញ (ឃាត់ខ្លួន)។ វត្ថុតាងចាប់យក ម៉ូតូម៉ាកស៊ុយស៊ូគីនិច ពណ៌លឿង-ស ពាក់ស្លាកលេខភ្នំពេញ 1CJ.8980។

    ប៉ូលិសន្តថា​  នៅថ្ងៃទី១៧ សីហា ឆ្នាំ២០១៦ វេលាម៉ោង៣ និង១៥នាទី រសៀលកម្លាំងអន្តរាគមន៍ ស្រុកស្អាង​ សហការជាមួយកម្លាំងប៉ូលិសប៉ុស្តិ៍ស្អាងភ្នំ ល្បាតតាមដងផ្លូវឃុំស្អាងភ្នំ និងឃុំក្រាំងយ៉ូវ ស្រុកស្អាង មកដល់ចំណុចស្ពានកំពង់ស្វាយស្ថិតក្នុងភូមិពាមសាលា ឃុំស្អាងភ្នំ ពេលនោះឈ្មោះ អន អូន បានជិះម៉ូតូម៉ាកស៊ុយសូគីនិច ពណ៌លឿងឌុបឈ្មោះ ពេជ្រ កញ្ញា ហៅស្រីម៉ៅ ត្រូវជាប្រពន្ធខ្លួន (អន អូន)។

    ពេលឃើញសមត្ថកិច្ចក៏បន្ថែមល្បឿនព្យាយាម រត់គេចពីសមត្ថកិច្ច ពេលឃើញដូចនេះសមត្ថកិច្ចដេញតាម ហើយម៉ូតូឈ្មោះ អន អូន ក៏ក្រឡាច់កង់បណ្តាលឱ្យដួលនៅ ចំណុចភូមិពាមសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល សមត្ថកិច្ចបាននាំឈ្មោះ អន អូន មកអធិការដ្ឋានប៉ូលិសស្រុកដើម្បី ធ្វើការសាកសួរ។

    យោងតាម ការប្រកាសផ្សាយព័ត៌មាន Facebook កន្លងទៅ ជនរងគ្រោះ ម្ចាស់ម៉ូតូបានមកដាក់ពាក្យបណ្ដឹង។

    នៅចំពោះមុខសមត្ថកិច្ចឈ្មោះ អន អូន បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព​ លួចម៉ូតូម៉ាកស៊ុយស៊ូគីនិចពណ៌លឿងលាយសពាក់ស្លាកលេខភ្នំពេញ 1CJ-8980 នៅចំណុចផ្សារសាន់ហាន់ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលចតនៅក្បែរផ្លូវដោយមិនបានដកកូនសោចេញពីម៉ូតូ។

    រួចជិះម៉ូតូខាងលើសំដៅមកលេងផ្ទះបងស្រីឈ្មោះ អន ញ៉ាញ ដែលមានប្តីឈ្មោះ ជឿន នៅភូមិគោគអណ្តែត ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ពិតប្រាកដមែន (ជិះយកមកលក់)។ ក្នុងករណីនេះ សមត្ថកិច្ច កំពុងបន្តចាត់ការតាមនីតិវិធីច្បាប់៕


 

adverise with khmeread

មតិយោបល់