កំពង់ធំ ៖ យុវជនម្នាក់រងរបួសធ្ងន់ដោយសារបុរសម្នាក់គប់នឹងដុំថ្ម ដែលអំពើហិង្សានេះកើតឡើងកាលពីថ្ងៃទី១៨ សីហា ឆ្នាំ២០១៦ វេលាម៉ោង៣កន្លះរសៀលនៅចំណុចទំនប់ទឹក៣០កញ្ញាស្ថិតក្នុងភូមិដងតាឯក ឃុំដូង ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។
ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ លន ហុកលាង ភេទប្រុស អាយុ២២ឆ្នាំ ទីលំនៅភូមិកំពង់ប្រដំ ឃុំម្សាក្រងស្រុកស្ទោងរងរបួសក្បាលប៉ែកខាងក្រោយ និងហើមត្រចៀកខាងឆ្វេង។ បច្ចុប្បន្នសម្រាកព្យាបាលនៅមន្ទីពេទ្យបង្អែកស្ទោង។
ចំណែក ជនសង្ស័យឈ្មោះ ភាព ភេទប្រុស ទីលំនៅភូមិកំពង់ចិន ឃុំកំពង់ចិនត្បូង ស្រុកស្ទោង(គេចខ្លួន) មូលហេតុទំនាស់ពាក្យសម្ដីគ្នា។ សមត្ថកិច្ចកំពុងធ្វើការស្រាវតាម ចាប់ជនសង្ស័យមកផ្តន្ទាទោសតាមច្បាប់៕
