តួសម្ដែងហុងកុងនាង Jeannie Chan ថ្មីៗនេះត្រូវបានគេអញ្ចើញជាភ្ញៀវក្នុងកម្មវិធីល្បែងកម្សាន្តមួយហៅថា I Love Hong Kong នៅទូរទស្សន៍ Tseung Kwan O TVB City។
នាងបាននិយាយថា នាងបានត្រៀមខ្លួនរួចរាល់ដើម្បីបង្កើតភាពរីករាយក្នុងកម្មវិធី។ នៅពេលសួរថាតើនាងនឹងប្រកាន់ទេបើរំលឹកឈ្មោះមិត្តប្រុសចាស់របស់នាង នាងនិយាយថា "វាមិនមានបញ្ហាទេ" នេះបើយោងតាមវេបសាយ lollipop ។
នាង Jeanie ធំឡើងក្នុងភូមិមួយឈ្មោះ Yau Tsim Mong និងសួរថាតើនាងចូលចិត្តលេងច្រើនទេពេលនាងនៅតូច នាងនិយាយថា "ខ្ញុំចូលចិត្តប៉ះមិត្តស្រីរួមថ្នាក់របស់ខ្ញុំ គ្រប់កន្លែងនៅពេលកំពុងរៀន ប៉ុន្ដែមិត្តរួមថ្នាក់ប្រុសខ្លះទៀតបានស្ទាបទ្រូងខ្ញុំដោយចៃដន្យ ហើយភ្លាមនោះខ្ញុំក៏បានទាត់ពួកគេតែម្តង"៕
