adverise with khmeread Untitled 1

ក្មេងស្រី​អាយុ ១០ ឆ្នាំ​ម្នាក់​ស្លាប់​ភ្លាមៗ បន្ទាប់ពី​មិនបាន​យកចិត្តទុកដាក់​ចំពោះ​អា​ការៈឈឺ​បំពង់ក​មិនធម្មតា​របស់​នាង​

    ​នាង​តូច​ឈ្មោះ Briony Caitlin Klingber មាន​អាយុ ១០ ឆ្នាំ​រស់នៅក្នុង​ទីក្រុង Adelaide ប្រទេស​អូស្ត្រាលី​។ ថ្ងៃមួយ​នាង​ក្ដៅខ្លួន​ខ្លាំង​និង​ឈឺ​ជា​ទម្ងន់​។ នាង​បានចាប់ផ្ដើម​លែង​ញ៉ាំ​អាហារ​និង​ទឹក ជាហេតុ​ធ្វើឱ្យ​ម្ដាយ​នាង​ឈ្មោះ Bridget មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​។​

​    ​នាង Bridget បាន​យក​កូន​របស់គាត់​ទៅ​វេជ្ជបណ្ឌិត​មួយចំនួន ប៉ុន្ដែ​ពួកគេ​មិនបាន​ពិនិត្យមើល​អាកា​រៈ​របស់​នាង​ទេ​។ ពួកគេ​គ្រាន់តែ​ស្មានៗ​លើ​អាកា​រៈ​ជំងឺ​របស់​ក្មេង​តូច​នោះ​ប៉ុណ្ណោះ​។​

​    ​គ្មាន​នរណាម្នាក់​ដឹងថា​នាង Briony កើត​វីរុស​រើម​ហៅថា HSV ដ៏​គ្រោះថ្នាក់​នោះទេ​។​

​    ​ពេល​ត្រឡប់ទៅផ្ទះ​វិញ​នាង Briony បានចាប់ផ្ដើម​ក្អួត និង​ពិបាក​លេប​អាហារ​។ ឪពុកម្ដាយ​របស់​នាង​បាន​យក​នាង​ទៅរក​វេជ្ជបណ្ឌិត​ផ្សេងទៀត ជា​កន្លែង​ដែល​ដំបៅ​ស​រកឃើញ​ក្នុង​បំពង់ក​របស់​នាង និង​មើលទៅ​ដូចជា​អ្នក​ឈឺបំពង់ក​អ៊ីចឹង​។ យ៉ាងណាមិញ ពេល​រកឃើញ​រោគសញ្ញា​ហើយ គ្រូពេទ្យ​បានឱ្យ​ថ្នាំ​ផ្សះ​ទៅ​នាង​ផឹក​។ Briony បាន​ត្រឡប់មកផ្ទះ​សាជាថ្មី និង​ត្រូវបាន​ប្រាប់​ឱ្យទៅ​ពេទ្យ​វិញ​តាម​ការ​ណាត់ជួប​។​

​    ​ជា​អកុសល នាង​តូច​មិនបាន​រស់នៅ​បានយូរ​ដ​ល់​ថ្ងៃ​ណាត់ជួប​ទេ​។ បី​ថ្ងៃ​បន្ទាប់ពី​ជួប​គ្រូពេទ្យ​នាង​តូច​ឈឺ​រឹតតែ​ធ្ងន់ធ្ងរ​ហើយ​ស្លាប់​តែម្តង ដោយសារ​មិនបាន​ព្យាបាល​ជំងឺរើម​ក្នុង​បំពង់​កបាន​ត្រឹមត្រូវ​។​

​    ​នេះ​ជា​សារ​មួយ​សម្រាប់​ឪពុកម្ដាយ​គ្រប់រូប​គួរ​យល់ដឹង មិនត្រូវ​មើលងាយ​រោគសញ្ញា​ទាំងនេះ​ថា​ជា​ជំងឺ​ផ្ដាសាយ​ក្ដៅខ្លួន​ធម្មតា​ទេ​។ ដូច​បង្ហាញ​ខាងលើ​គ្រូពេទ្យ​ឃើញ​ក្មេងស្រី​រូបនេះ មាន​ដំបៅ​បំពង់​កដោយ​គាត់​បានឱ្យ​ថ្នាំ​ផ្សះ​ទៅ​នាង​ផឹក​ទាំង​មិនដឹងថា​នាង​តូច​ម្នាក់នេះ​កើត​ជំងឺ HSV នោះឡើយ​។​

​    ​រោគសញ្ញា​របស់​ជំងឺ​នេះ​មានដូចជា ៖
​    ​- ចាប់ផ្តើម​មាន​អារម្មណ៍​ឈឺបំពង់ក​ក្នុងពេល ២៤ ម៉ោង​ពេល​ឆ្លង​មេរោគ​
​    ​- វិលមុខ​
​    ​- ឆាប់​ខឹង​
​    ​- ពិបាក​លេប​អាហារ​និង​ទឹក​
​    ​- រលាក​អញ្ចាញធ្មេញ​
​    ​- ហៀរ​ទឹកមាត់​ច្រើន​ដោយសារ​ឈឺ​ពេក​ពិបាក​លេប​ទៅវិញ​
​    ​- ពងបែក​តូចៗ​លើ​អណ្តាត​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់