adverise with khmeread Unnamed

បុរសជនជាតិចិនម្នាក់បើករថយន្តទាំងបែកកង់ម្ខាងយកមកចតទុកចោលលើផ្លូវគ្មានសណ្ដាប់ធ្នាប់

    ភ្នំពេញ​ ៖​ រថយន្តម៉ាកកាមរីឆ្លាមមួយគ្រឿងដែលបែកកង់ខាងមុខម្ខាង ដែលគេស្គាល់ថាជារបស់បុរសជនជាតិចិនម្នាក់ ត្រូវបានគេប្រទះឃើញបើកយកមកចតទុកចោលទទឹងលើផ្លូវច្រង៉ាងមិនដឹងថាតាំងពីពេលណានោះឡើយ។

    លុះព្រឹកឡើងមិនទាន់ឃើញម្ចាស់មកយកទៅណាពីផ្លូវ ទើបបង្កឱ្យមានការភ្ញាក់ផ្អើលទាំងព្រឹកម៉ោង៧ និង៣០នាទីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ នៅខាងមុខផ្ទះលេខ៣៦ ផ្លូវលេខ៣៧៤ ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន។

    ប្រភពព័ត៌មានពីប្រជាពលរដ្ឋម្នាក់បានប្រាប់ឱ្យដឹងថា រថយន្តម៉ាកកាមរីឆ្លាម ពណ៌​ទឹកមាស ពាក់ស្លាកលេខភ្នំពេញ 2C-5535 ដោយបែកកង់មុខផ្នែកខាងស្តាំម្ខាងខ្ទេចគ្មានសំបកស្ទើរតែដាច់កង់ចេញ និងមានបែកស្តុបម្ខាងផងដែរនោះ ជារបស់បុរសជនជាតិម្នាក់ដែលស្នាក់នៅផ្ទះខាងលើ។

    ប្រភពបន្តថា​ មុនពេលកើតហេតុ ខណៈពេលដែលពួកគាត់បើកទ្វារផ្ទះចេញទៅរកស៊ីនោះ ក៏បានប្រទះឃើញរថយន្តម៉ាកកាមរីឆ្លាមមួយគ្រឿងខាងលើ ដោយមិនបានដឹងថា បុរសជនជាតិចិននោះបានបើកមកពីណា និងតាំងពីពេលណាឡើយបានយករថយន្តរបស់ខ្លួនទាំងបែកកង់គ្មានសំបក និងបែកចង្កៀងម្ខាងផងដែរនោះ យកមកចតទុកចោលនៅខាងមុខផ្ទះរបស់ខ្លួន​ ដោយដាក់ទទឹងផ្លូវច្រង៉ាងបែបនេះទំនងតាំងពីយប់មកម្ល៉េះ។

    តាមប្រភពដដែលបានបន្តទៀតថា ពាក់ព័ន្ធទៅនឹងការយករថយន្តមកចតលើផ្លូវរបស់បុរសជនជាតិចិនខាងលើបែបនេះ គឺមានកម្លាំងមានសម្ថកិច្ចមូលដ្ឋានបានចុះមកធ្វើការត្រួតពិនិត្យផងដែរ ដោយស្មានតែរថយន្តនោះបានបង្កគ្រោះថ្នាក់នៅទីណានោះ និងបានត្រឡប់ទៅវិញអស់​ ក្រោយពីបានដឹងថាមិនមានពាក់ពន្ធ័ទៅនឹងករណីគ្រោះថ្នាក់ចរាចរណ៍ណាមួយ និងទំនងជាបើកទាំងបែកកង់យកមកចតទុកនោះ។

    ក្រោយពេលដែលបុរសជនជាតិចិនម្នាក់បើកយកមកចតទុកចោលតាំងពីយប់ទាំងបែកកង់ខ្ទេចមុខម្ខាងនៅលើផ្លូវខាងមុខផ្ទះរបស់ខ្លួននោះ ក៏ត្រូវបានកម្លាំងមានសម្ថកិច្ចមូលដ្ឋានបានទៅប្រាប់ដល់ម្ខាស់ផ្ទះ​ ឱ្យឆាប់យករថយន្តនោះចេញពីផ្លូវជៀសវាងការកកស្ទះចរាចរណ៍ និងភ្ញាក់ផ្អើលជាបន្តទៀតផងដែរ​៕
 

adverise with khmeread

មតិយោបល់