ឆ្កែប្រភេទ HUNCHBACK មួយបានក្លាយជាតារាល្បីពេញ Facebook បន្ទាប់ពីវាត្រូវបានជួយសង្គ្រោះដោយម្ចាស់គួរឱ្យស្រឡាញ់របស់វា។
ឆ្កែអាយុ ៦ ឆ្នាំ ឈ្មោះ Cuda Cares គឺជាឆ្កែមួយក្នុងចំណោមឆ្កែ ១៧ នៅលើពិភពលោកនេះដែលកើតរោគសញ្ញាឆ្អឹងខ្នងខ្លី ដែលបណ្ដាលឱ្យឆ្អឹងកវាធំ ទំពារធ្មេញក្រោម ក្រញាំវែងៗ និង ខ្នងកោង។
ម្ចាស់និងអតីតម្ចាស់ជាមន្ត្រីត្រួតពិនិត្យសត្វ ឈ្មោះ Julie LeRoy សុខចិត្តប្រថុយអស់អាជីពការងារផ្ទាល់ខ្លួនដើម្បីសង្គ្រោះ Cuda របស់លោកស្រី។
លោកស្រី Julie វ័យ ៥០ ឆ្នាំ មកពី Kingston ទីក្រុង New York បាននិយាយថា គាត់បានទិញវាពីបុរសម្នាក់ ដែលចិញ្ចឹមសត្វឆ្កែនេះនៅខាងក្រៅផ្ទះរបស់គាត់។
ពេលនោះហើយដែល Julie បានទិញវានិងសង្គ្រោះវាពីការចិញ្ចឹមវាទុកនៅក្រៅផ្ទះគួរឱ្យអាណិតដូច្នេះ៕
