adverise with khmeread 14009851 277559852625135 78537073 n

ចេញពីកោសជប់វិញទាញម៉ូតូជិះជំងឺចាស់រើឡើងបណ្តាលឱ្យដួលស្លាប់

    ភ្នំពេញ​ ៖​ បុរសវ័យចំណាស់ម្នាក់បានចេញពីកន្លែងម៉ាស្សា កោជប់ មានយីហោ "ផ្ទះស្រីយ៉ា" ដោយទាញម៉ូតូចេញពីផ្ទះកោសជប់នោះមិនប្រយ័ត្ន ក៏បានដួលបោកក្បាលនឹងថ្នល់ស្លាប់ភ្លាមៗតែម្តង​។

    ហេតុការណ៍ នេះភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២​ និង៣០នាទីថ្ងៃទី១៨ ខែសីហា ឆ្នាំ ២០១៦ នៅតាមផ្លូវ១៥៥កែងនិង៤៧២ ក្នុងសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

    សមត្ថកិច្ចបានឱ្យដឹងថា​ ជនរងគ្រោះដែលស្លាប់មានឈ្មោះ រ័ត្ន ជឿន ភេទប្រុស អាយុ៦២ឆ្នាំ មុខរបរមន្រ្តីចូលនិវរត្តន៍ស្នាក់នៅភូមិដើមមៀនសង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាលជិះម៉ូតូហុងដា​ ឌ្រឹមសង់សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្ដាល 1S -9267 សេរីឆ្នាំ២០១៦។​ ប្រពន្ធជនរងគ្រោះមានឈ្មោះ ងិង ធូ ភេទស្រី អាយុ៥៦ឆ្នាំ មុខរបរលក់បន្លែនៅផ្សារអូស្សី ស្នាក់នៅផ្ទះគ្មានលេខស្ថិតនៅភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល។

    នារីដែលបានកោសខ្យល់ឱ្យបាននិយាយថា​ កាលមួយសប្តាហ៍គាត់មក២ ទៅ៣ដង​
ហើយនៅពេលកើតហេតុគាត់បានចូលមកកោសខ្យល់រួចហើយបានចេញទៅវិញ។ ពេលនោះបានឃើញគាត់ទាញម៉ូតូចេញស្រាប់តែមិនដឹងជាយ៉ាងម៉េចស្រាប់តែគាត់ធ្លាក់ពីលើម៉ូតូនោះ ក៏បាននាំគ្នាជួយធ្វើចលនាឱ្យ​ដែរតែគាត់បានស្លាប់បាត់ហើយ។

    ភ្លាមៗនោះបានរាយការណ៍ដល់អាជ្ញាធរមូលដ្ឋានចុះមកពិនិត្យនិងទំនាក់ទំនងទៅក្រុមគ្រួសារ។ ក្រោយពីសមត្ថកិច្ចចុះមកពិនិត្យរួចរាល់ ហើយថាគាត់មានជំងឺកៀបសរសៃឈាមនៅពេល ដែលគាត់បានដួលទើបបណ្តាលឱ្យស្លាប់។

    បច្ចប្បន្ន សពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យនៅក្រុងតាខ្មៅ ខេត្តកណ្ដាល៕


 

adverise with khmeread

មតិយោបល់