adverise with khmeread Unnamed %283%29

ចោរទោលភ្ជង់អ្នកលក់ទូរស័ព្ទ នៅក្បែរនាគមាស យកអស់៧គ្រឿង

    ភ្នំពេញ​ ៖ ចោរទោលម្នាក់ បានចូលទៅភ្ជង់ប្លន់យកទូរស័ព្ទ ចំនួន៧គ្រឿងពីអ្នកលក់ទូរស័ព្ទមួយកន្លែង ស្ថិតនៅក្បែរផ្សារនាគមាស សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក នាវេលាម៉ោងជាង១រសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦នេះ។

    ប៉ូលិសនិយាយថា ដំបូងជនសង្ស័យម្នាក់ បានជិះម៉ូតូមួយគ្រឿងប្រដាប់ដោយសាក់កាដូមួយ បានទៅឈប់នៅមុខតូបលក់ទូរស័ព្ទ។ពេលនោះជនសង្ស័យបានដើរចូលទៅហើយបានទាញកាំភ្លើងខ្លីមួយដើមទៅភ្ជង់ជនរងគ្រោះ រួចប្រមូលទូរស័ព្ទចំនួន៧គ្រឿង ប្រុងរត់គេចខ្លួន។

    ប៉ូលិសបន្តថា​ ប៉ុន្តែពេលរៀបឡើងម៉ូតូនោះស្រាប់តែ កម្លាំងប៉ូលិសល្បាតនៅក្បែរនោះឮសំឡេងជនរងគ្រោះស្រែក ក៏ចុះទៅជួយអន្តរាគមន៍ធ្វើឱ្យជនសង្ស័យភ័យរត់ចោលម៉ូតូ ហើយកាន់កាំភ្លើងជាប់ដៃចូលទៅក្នុងផ្សារនាគមាសបាត់។

    ប៉ូលិសបន្តទៀតថា បន្ទាប់មកកម្លាំងប៉ូលិសបានធ្វើការឡោមព័ទ្ធតាមចាប់ជនសង្ស័យរូបនេះ​។ តែត្រូវចោររត់គេចខ្លួនបាត់​ ហើយប៉ូលិសកំពុងតាមប្រមាញ់តាមរយៈម៉ូតូដែលចររូបនោះបន្សល់ទុក​៕

adverise with khmeread

មតិយោបល់