adverise with khmeread 1

ចុះបង្ក្រាបទីតាំង Internet បង្កប់ល្បែងភ្នាល់បាល់ និង Live Casino នៅខណ្ឌសែនសុខ

    ភ្នំពេញ ៖ គណៈបញ្ជាការឯកភាពខណ្ឌសែនសុខ លោកអភិបាលខណ្ឌ បានចាត់តាំងលោក សាំង សុភ័ក្រវិចិត្រ អភិបាលរងខណ្ឌ ដឹកនាំកម្លាំងចំរុះចុះបង្ក្រាបទីតាំង Internet បង្កប់ល្បែងភ្នាល់បាល់ និង Live Casino នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ នៅចំណុចផ្ទះលេខ៥៦ តាមបណ្តោយផ្លូវសហព័ន្ធរ៉ុស្ស៊ី ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ 

    ប៉ូលិសនិយាយថា ទីតាំង Internet នេះមាន (យីហោ) PHANA II NET ជាលទ្ធផល សមត្ថកិច្ចយើងដកហូតបាននូវសម្ភារៈមួយចំនួន រួមមាន LCD (ទូរទស្សន៍ ទំហំ ១៤អ៊ីង) ចំនួន ២៥ គ្រឿង CPU ចំនួន ២៥គ្រឿង លុយខ្មែរចំនួន ២,៥០០,០០០រៀល (២លាន៥សែនរៀល) និងលុយដុល្លារ ចំនួន ២១៤៤ ដុល្លារ។  

    សម្ភារៈទាំងនេះត្រូវយកទៅរក្សាទុកនៅសាលាខណ្ឌសែនសុខ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។

    រដ្ឋបាលខណ្ឌសូមអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋចូលរួមសហការជាមួយរដ្ឋបាលខណ្ឌសង្កាត់ ផ្តល់ពត៌មានរាយការណ៍ដល់យើងខ្ញុំ ដើម្បីចូលរួមចំណែកអោយភូមិសង្កាត់យើងមានសុវត្ថិភាពនិងកាត់បន្ថយបាននូវបទល្មើសផ្សេងៗក្នុងមូលដ្ឋានថែមទៀត៕

adverise with khmeread

មតិយោបល់