adverise with khmeread 1

អបអរសាទរ ស្ត្រី​ម្នាក់នេះ​បំបែក​ឯតទគ្គ​កម្ម ពរ​ពោះ​ដល់​ទៅ ១៧ ខែ​

    ​ជាទូទៅ ការ​ពរ​ពោះ​គឹ​មាន​រយៈពេល ៩ ទៅ ១០ ខែ ប៉ុន្តែ​សម្រាប់​អ្នកស្រី Wang Shi វិញ​គឺមាន​រយៈពេល​ដល់​ទៅ ១៧ ខែ ហើយ​អំឡុង​ខែ​ទាំងនោះ គ្រូពេទ្យ​បាន​និយាយថា កូន​ក្នុង​ផ្ទៃ​មិនទាន់​ធំ​គ្រប់គ្រាន់​នៅឡើយ​ទេ​។​

​    ​អាថ៌កំបាំង​មួយ​នេះ​បានធ្វើឱ្យ​អ្នកស្រី Wang និង​ប្តី​របស់គាត់​គឺ​លោក Kang Zhiwei ដែល​រស់នៅក្នុង​ទីក្រុង Tianping ខេត្ត​ហ៊ូ​ណាន មានការ​ងឿងឆ្ងល់​ជាខ្លាំង​។​

​    ​ប្តី​ប្រពន្ធ​ទាំងពីរ​នាក់​បានធ្វើការ​ពិនិត្យ​សុខភាព​សឹងតែ​រៀងរាល់​សប្តាហ៍ ហើយ​អំឡុងពេល​មានគភ៌​នេះ អ្នកស្រី Wang ទៅបាន​ទៅ​មន្ទីរពេទ្យ​ចំនួន ៣០ ដែល​បាន​ចំណាយ​ប្រាក់​អស់​ចំនួន ១ ម៉ឺន​យ័ន (១៥០០ ដុល្លារ​អាមេរិក​)​។ អំឡុង​ខែ​ទី ១៤ គ្រូពេទ្យ​បាន​និយាយថា កូន​ក្នុង​ផ្ទៃ​កំពុង​ស្ថិតនៅ​កម្រិត​ទី​ពីរ ដែល​នេះ​មានន័យថា ការវះកាត់​ដើម្បី​ផ្តល់កំណើត​នឹងមិន​មាន​សុវត្ថិភាព​ឡើយ​សម្រាប់​ទារក​។​

​    ​លោក Kang ត្រូវបាន​គេ​ប្រាប់ថា ស្ត្រី​អាមេរិក​ម្នាក់​បាន​ពរ​ពោះ​អស់​រយៈពេល ១២ ខែ ប៉ុន្តែ​សម្រាប់​ប្រពន្ធ​គាត់​វិញ​បាន​បង្កើត​កំណត់ត្រា​ថ្មី​ដែល​ពរ​ពោះ​បានយូរ​ជាងគេ​។​

​    ​អំឡុង​មាន​ផ្ទៃពោះ គ្រូពេទ្យ​បាន​ប្រាប់ថា អ្នកស្រី Wang មាន​សុខ​ភាពល្អ ហើយ​នៅមុន​អ្នកស្រី​មានគភ៌ គាត់​មាន​ទម្ងន់ ៥២,២ គីឡូក្រាម និង​មាន​ទម្ងន់ ៧៨ គីឡូក្រាម​អំឡុង​ការ​ពរ​ពោះ​។​

​    ​ទោះយ៉ាងណា ឥឡូវ​អ្នកស្រី Wang បាន​សម្រាលកូន​ហើយ​កាលពី​ថ្ងៃទី ១៧ សីហា បន្ទាប់ពី​ចំណាយពេល​ដ៏​លំបាក​ចំនួន ១៨ ខែ​។ កូនប្រុស​របស់គាត់​មាន​ទម្ងន់ ៣,៨ គីឡូក្រាម​៕

adverise with khmeread
ប្រភព៖ cctvnewschina

មតិយោបល់