adverise with khmeread 1

ចៀសវាង​បាន​គួរ​ចៀស​! ទាំងនេះ​ជា​មូល​ហេតុដែល​ធ្វើឱ្យ​អ្នក​ឧស្សាហ៍​ហើមពោះ​

    ​ហើមពោះ​គឺជា​បញ្ហា​ដ៏​រំខាន​មួយ​ក្នុង​ជីវិត​មនុស្ស​ម្នាក់ៗ ហើយ​វា​កើតឡើង​គឺ​បណ្តាលមកពី​មូលហេតុ​មួយចំនួន​។ ហើមពោះ​កើតឡើង​ចំពោះ​យើង​គ្រប់គ្នា គ្រប់​វេលា និង​គ្រប់​អាយុ​។​

​    ​រោគសញ្ញា​នៃ​ហើមពោះ​មាន​លក្ខណៈខុសៗ​គ្នា ហើយ​អាច​ស្ថិតក្នុង​ស្ថានភាព​ពី​ស្រាល​ទៅ​ធ្ងន់ធ្ងរ​ល្មម​ធ្វើឱ្យ​យើង​ឈឺចាប់​បាន​។​

​    ​* ហេតុអ្វី​បានជា​យើង​ហើមពោះ​?
​    ​ហើមពោះ​គឺជា​លទ្ធផល​លើស​ឧស្ម័ន​ក្នុង​បំពង់​រំលាយ​អាហារ ហើយ​ឧស្ម័ន​នោះ​កើតឡើង​ដោយសារ​មូលហេតុ​ពីរ​។​
​    ​- ទី ១ ដោយសារ​ការបញ្ចេញ​ឧស្ម័ន​ពី​ម្ហូប​យើង​បរិភោគ​ចូលក្នុង​ពោះ​
​    ​- ទី ២ ដោយសារ​ទម្លាប់​លេប​ខ្យល់​។ នៅពេល​ពីរ​នេះ​បូក​បញ្ចូល​គ្នា​អាច​បណ្ដាលឱ្យមាន​អារម្មណ៍មិនល្អ​កើតឡើង​។​

​    ​* មូលហេតុ​ដែល​អ្នក​ហើមពោះ​រាល់ពេល​
​    ​១. បរិភោគ​អាហារ​ច្រើនពេក ឬ លឿន​ពេក​។​
​    ​២. អ្នក​កំពុង​លេប​ខ្យល់​ចូល​ពោះ​។ ទម្លាប់​ទាំងនេះ​នាំឱ្យ​អ្នក​ហើមពោះ​៖
​    ​- ប្រើ​ទុយោ​បឺត ដោយ​គ្មាន​ទឹក​
​    ​- ផឹក​សូ​ដា ឬក៏​ភេសជ្ជៈ​ផ្សេងៗ​ដែលមាន​ជាតិ​ហ្គាស​
​    ​- ទំពារ​ស្ករ​កៅស៊ូ ឬ​ជញ្ជក់​ស្ករ​គ្រាប់​
​    ​៣. ស្ត្រេ​ស ឬ ថប់​បារម្ភ បណ្ដាលឱ្យ​សរីរាង្គ​មានការ​ផ្លាស់ប្ដូរ​ក្នុង​រាងកាយ​។ ស្ត្រេ​ស ឬ ថប់​បារម្ភ​ទាំងនេះ​គឺជា​ប្រតិកម្ម ដែល​បង្វែរ​ឈាម​ក្នុង​ប្រព័ន្ធ​រំលាយ​អាហារ​ទៅក្នុង​ផ្នែក​ផ្សេងៗ​នៃ​រាងកាយ​។ ទាំងនេះ​ដែល​បណ្ដាលឱ្យ​អ្នក​ហើមពោះ​ដូចគ្នា​៕

adverise with khmeread
ប្រភព៖ healthandnaturalworld

អ្នកនឹងចូលចិត្ត

មតិយោបល់