នារីវ័យជំទង់ម្នាក់ ដែលត្រូវបានគេឱ្យរហស្សនាមថា "ស្ត្រីចាស់ជាងគេនៅអាស៊ី" បានលាចាកលោកហើយកាលពីសប្តាហ៍មុននៅអាយុ ១៩ ឆ្នាំដោយសារនាងមានជំងឺដ៏កម្រមួយដែលធ្វើឱ្យរាងកាយរបស់នាងចាស់លឿន។ នាងបានស្លាប់ជាមួយរាងកាយដែលមានអាយុ ១៥០ ឆ្នាំ។
នារីហ្វីលីពីនឈ្មោះ Ana Rocelle បានកើតជំងឺកម្រឈ្មោះថា Hutchinson-Gilford ដែលធ្វើឱ្យរាងកាយកើនអាយុលឿនខុសពីធម្មតាដល់ទៅ ៨ ដង។ ជាធម្មតា មូលហេតុដែលធ្វើឱ្យមានការស្លាប់គឺដោយការគាំងបេះដូងនិងដាច់សរសៃឈាមខួរក្បាល។
ទោះយ៉ាងណា កញ្ញា Ana មិនបានរីករាយនឹងជីវិតបានយូរអង្វែងនោះទេ។ កាលពីខួបកំណើត ១៨ ឆ្នាំ កញ្ញា Ana Rocelle មានពិធីជប់លៀងដ៏អស្ចារ្យមួយជាមួយការរៀបចំដូចសម្រាប់ព្រះនាងម្ចាស់ដោយរួមជាមួយសម្លៀកបំពាក់ប្រពៃណីស្អាតៗសម្រាប់កញ្ញាទៀតផង។ នាងក៏បានបំពេញបំណងរបស់ខ្លួនជាមួយការថតរូបជាមួយនិមិត្តរូបរបស់នាងគឺកញ្ញា Sarah Geronimo ដែលជាតារាចម្រៀងដ៏ល្បីមួយរូបនៅហ្វីលីពីន។ នាងមានអារម្មណ៍ថាជីវិតនាងបរិបូណ៍ណាស់ ពេលបានរៀបចំពិធីខួបកំណើតជាមួយនិមិត្តរូបក្នុងចិត្តរបស់នាង។
ការស្លាប់របស់កញ្ញា Ana ត្រូវបានរាយការណ៍ដោយអង្គការសប្បុរសធម៌របស់អាមេរិកប្រចាំហ្វ៊ីលីពីនគឺ Progeria Research Foundation ដែលធ្វើយុទ្ធនាការដើម្បីអ្នកកើតជំងឺហ្សែនដ៏កម្ររបៀបនេះ៕
