មនុស្សរាប់ពាន់នាក់នៅប្រទេសចិនមានជំនឿងុបងុលចំពោះការព្យាបាលវេជ្ជសាស្ត្រដ៏ចម្លែកមួយគឺ ការព្យាបាលដោយទឹកនោម។
ទោះយ៉ាងណា សមាគមចិនសម្រាប់ព្យាបាលជំងឺដោយទឹកនោមហៅកាត់ CUTA ត្រូវបានប្រកាសថាខុសច្បាស់ដោយរដ្ឋាភិបាលចិនកាលពីខែមីនាឆ្នាំមុន ប៉ុន្តែដោយសារការចង់ដឹងចង់ឃើញវិធីព្យាបាលនេះ ឥឡូវមានមនុស្សច្រើនណាស់សម្រាប់មកសាកព្យាបាល។
យ៉ាងណាក្តី សមាជិកសមាគមនេះបានផ្សព្វផ្សាយពីអត្ថប្រយោជន៍នៃការផឹកទឹកនោមតាមរយៈការជជែកគ្នានៅលើ QQ តាម Blog វីដេអូនិងការធ្វើសិក្ខាសាលា។ អ្នកព្យាបាលដោយប្រើទឹកនោមឈ្មោះ Liu Zhaoxiang បានបកស្រាយថា គាត់ផឹកទឹកទាបបារាំងមួយកែវធំរាល់ពេលល្ងាច ប៉ុន្តែមកគ្មានផឹកអ្វីក្រៅពីទឹកនោមនោះឡើយ។
ប៉ុន្តែការព្យាបាលដោយទឹកនោមមិនត្រូវបានគិតថា មានប្រយោជន៍នៅផ្នែកក្នុងវិទ្យាសាស្ត្រ ព្រមទាំងក្បួនឱសថបុរាណចិននិងលោកខាងលិចឡើយ។
តាមកាសែត People’s Daily បានឱ្យដឹងថា សមាជិក CUTA បានកើនឡើងជាង ៤០០០ នាក់ចាប់តាំងពីមានការសង្ស័យជាលើកដំបូងមកលើសមាគមនេះនៅក្នុងឆ្នាំ ២០១៤។
សមាគមទឹកនោមនេះត្រូវបានចុះបញ្ជីនៅហុងកុងក្នុងឆ្នាំ ២០០៨ ប៉ុន្តែទីស្នាក់ការកណ្តាលរបស់សមាគមនេះស្ថិតនៅក្នុងទីក្រុងប៉េកាំង៕
