ការមានគភ៌គឺជាពេលវេលាដ៏ល្អបំផុតសម្រាប់អ្នកម្តាយទាំងឡាយដើម្បីទទួលបានការសម្រាកគ្រប់គ្រាន់។ ប៉ុន្តែសម្រាប់អ្នកម្តាយវ័យ ២៩ ឆ្នាំ Beki Gerrard ដែលងុបងុលនឹងការហាត់ប្រាណរូបនេះវិញ បានបដិសេធនៅមួយកន្លែងហើយបានបន្តបញ្ចេញញើសដ៏ច្រើននៅក្លឹបហាត់ប្រាណ។
រូបភាពជាច្រើននិងវីដេអូមួយចំនួនត្រូវបានបញ្ចូលទៅក្នុងគណនី Instagram របស់គាត់ដោយបង្ហាញសាច់ដុំរបស់អ្នកស្រី Beki អំឡុងការអាវ៉ង់និងលើកអាល់ទែរជាមួយពោះដ៏ធំ។
អ្នកស្រីបាននិយាយថា គាត់បានបញ្ចូលរូបភាពហាត់ប្រាណរបស់គាត់ទៅក្នុងបណ្តាញសង្គមដើម្បីជំរុញដល់អ្នកម្តាយដទៃទៀត ដោយលើកឡើងថា ការបញ្ចេញញើសគឺជារឿងត្រឹមត្រូវសម្រាប់ម្តាយពពោះគ្រប់រូប។
គាត់បានប្រាប់ DailyMail ថា "មកទល់ឥឡូវនេះខ្ញុំមានអារម្មណ៍អស្ចារ្យណាស់។ កម្រិតថាមពលរបស់ខ្ញុំកើនឡើងខ្ពស់ណាស់ ខណៈការឈឺចុកចាប់បានថយចុះយ៉ាងច្រើន"៕
