គ្មាននរណាម្នាក់ចង់ឈឺខ្នងទេ ប៉ុន្តែមនុស្សគ្រប់រូបមិនអាចចៀសផុតពីបញ្ហានេះបានទេនៅពេលឈានដល់អាយុ ៤០។ ទោះយ៉ាងណា លោកអ្នកនៅតែអាចបង្ការ និងជួយសម្រួលអាការៈឈឺខ្នងនេះបាន ដោយគ្រាន់តែអនុវត្តបច្ចេកទេសហាត់យ៉ូហ្គា ២ ក្បាច់ខាងក្រោមនេះ។
១. ដេកបញ្ឈរក្បាលជង្គង់ និងសណ្តូកដៃត្រង់ បែរបាតដៃមកលើ ប្រហែល ៣០ វិនាទី និងត្រូវដកដង្ហើមវែងៗ។
២. លើកជើងម្ខាងឡើងលើ រួចយកខ្សែយឺតវែងមួយទាញបាតជើងនោះចុះក្រោមល្មមៗប្រហែល ៣០ វិនាទី បន្ទាប់មកប្តូរទៅជើងម្ខាងទៀត រួចប្តូរជើងចុះឡើងៗប្រហែល ២ នាទី។
ពេលបញ្ចប់ក្បាច់ពីរនេះ ត្រូវយកដៃឱបក្បាលជង្គង់រ៉េទៅឆ្វេងស្តាំ សឹមងើបមកអង្គុយពែនភ្នែនត្រង់ខ្លួនជាការស្រេច។ ហាត់រាល់ថ្ងៃ ដើម្បីសម្រួលដល់ឆ្អឹងខ្នង និងបញ្ចៀសការឈឺខ្នង៕
