adverise with khmeread Unnamed %281%29

ចូលទៅញ៉ាំអាហារក្នុងភោជនីយដ្ឋាន វត្តភ្នំ ត្រូវចោរលួចម៉ូតូយកទៅបាត់

    ភ្នំពេញ ៖ បុរសនារីបីនាក់ជិះម៉ូតូពីរគ្រឿងចូលទៅញ៉ាំអាហារនៅក្នុងភោជនីយដ្ឋានដែលមានយីហោ វត្តភ្នំ ត្រូវជនសង្ស័យលួចម៉ូតូមួយគ្រឿងយកទៅបាត់នៅវេលាម៉ោង០១ និង៣០ នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ នៅចំណុចហាងមួយកន្លែងដែលមានយីហោ ភោជនីយដ្ឋានវត្តភ្នំ ផ្ទះលេខ១១២ តាមបណ្ដោយផ្លូវលេខ២១៧ (ផ្លូវហ្សាលដឺហ្គោល) ស្ថិតក្នុងសង្កាត់អូរឫស្សីទី៤ ខណ្ឌ៧មករា។

    ជនរងគ្រោះឈ្មោះ វណ្ណៈ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរជាមន្រ្តីរាជការ ស្នាក់នៅក្នុងបុរីពិភពថ្មីចំការដូង ក្នុងសង្កាត់-ខណ្ឌដង្កោ​ រាជធានីភ្នំពេញ។ ចំណែកម៉ូតូដែលត្រូវចោរលួចយកទៅនោះ ម៉ាកហុងដា ឃ្លីក ពណ៌ឈាមជ្រូក មិនចាំស្លាកលេខ។

    បើតាមការរៀបរាប់ពីជនរងគ្រោះបានឱ្យដឹងថា ដំបូងរូបគាត់និងមិត្តភក្តិពីរនាក់ទៀតជិះម៉ូតូពីរគ្រឿងគឺម៉ាក Zoomer X មួយគ្រឿង និងមួយគ្រឿងទៀតម៉ាក ហុងដាឃ្លីក ដែលចោរលួចយកទៅ បានចូលទៅអង្គុយញ៉ាំអាហារនៅខាងក្នុងហាង ដោយទុកម៉ូតូនៅខាងមុខហាង។

    ប្រភពបានបន្តថា ក្រោយពីញ៉ាំអាហាររួចប្រហែលជា២០នាទីពួកគាត់ក៏នាំគ្នាដើរចេញពីក្នុងហាងមកយកម៉ូតូ តែឃើញម៉ូតូតែមួយគ្រឿង។ ចំណែកមួយគ្រឿងទៀតត្រូវចោរលួចយកទៅបាត់។

    ក្រោយពីកើតហេតុ រូបគាត់បានទៅសួរអ្នកយាមម៉ូតូនិងម្ចាស់ហាងដែរ តែគេឆ្លើយថាមិនបានដឹងអ្វីទាំងអស់។ ក្រោយមកទើបមានកម្លាំងសមត្ថកិច្ចមូលដ្ឋានចុះទៅដល់កន្លែងកើតហេតុ និងនាំជនរងគ្រោះទៅពាក្យបណ្ដឹងនៅប៉ុស្ដិ៍រដ្ឋបាលអូរឫស្សីទី៤៕

adverise with khmeread

មតិយោបល់