Right track

សញ្ញា ៤ បង្ហាញថា អ្នកកំពុងដើរលើផ្លូវត្រូវក្នុងជីវិតរបស់អ្នក

មនុស្សតែងតែរងឥទ្ធិពលពីមនុស្សផ្សេងទៀតជុំវិញខ្លួនជានិច្ច។ ប្រសិនបើអ្នកផ្សេងទៀតកំពុងធ្វើរឿងអ្វីមួយ អ្នកច្បាស់ជាចាប់ផ្តើមគិតថា វាច្បាស់ជារឿងត្រឹមត្រូវ ដែលគួរតែធ្វើតាមដែរ។ ខាងក្រោមនេះគឺជាសញ្ញាចំនួន ៤ បង្ហាញថា អ្នកកំពុងដើរលើផ្លូវត្រូវក្នុងជីវិត។ 

១- អ្នកមានគណនីប្រាក់សន្សំដ៏ល្អមួយ
ប្រសិនបើអ្នកមានគណនីប្រាក់សន្សំ ដែលអ្នកដាក់ប្រាក់ចូលជាទៀតទាត់ អ្នកគួរតែមានមោទនភាពចំពោះខ្លួនឯង។ វាហាក់បីដូចជាមនុស្សគ្រប់គ្នាអាចធ្វើបាននូវរឿងដ៏សំខាន់នេះអ៊ីចឹង ប៉ុន្តែធាតុពិតទៅមិនមែនមនុស្សទាំងអស់សុទ្ធតែធ្វើបានអ៊ីចឹងនោះទេ។ គ្រប់គ្នាត្រូវតែមានគណនីប្រាក់សន្សំ។ មនុស្សភាគច្រើនចាប់ផ្តើមសន្សំលុយយឺតពេល ពីព្រោះពួកគេជាប់រវល់ចាយវាយខ្ជះខ្ជាយលើរបស់ពិសេសៗ ដែលពួកគេនឹងភ្លេចទៅវិញនៅប៉ុន្មានឆ្នាំខាងមុខ។ អ្នកអាចធ្វើការសន្សំលុយ និងនៅតែអាចរីករាយនឹងការចំណាយ ប៉ុន្តែការសន្សំប្រាក់មិនគួរណាថាមិនត្រូវគិតគូរនោះទេ។ 

២- អ្នកមិនទទួលយកមនុស្សទុទិដ្ឋនិយម
មនុស្សទុទិដ្ឋិនិយមនឹងតែងតែនៅជុំវិញខ្លួនអ្នកជានិច្ច។ អ្នកអាចមានមនុស្សបែបនេះម្នាក់នៅក្នុងគ្រួសារ។ អ្នកថែមទាំងអាចណាត់ចំគូស្នេហ៍ទុទិដ្ឋិនិយម ឬធ្វើការជាមួយមនុស្សទុទិដ្ឋិនិយមទៀតផង។ ប្រសិនបើអ្នកអាចរកឃើញប្រភេទមនុស្សបែបនេះ និងនៅឲ្យឆ្ងាយពីមនុស្សបែបនេះតាមដែលអាចធ្វើបាន នោះអ្នកនឹងអាចធ្វើឲ្យជីវិតរបស់អ្នកកាន់ប្រសើរជាងអ្នកផ្សេងច្រើនណាស់។ មនុស្សទុទិដ្ឋិនិយមមិនត្រូវឲ្យមាននៅក្នុងជីវិតរបស់អ្នកនោះទេ។ មនុស្សទុទិដ្ឋិនិយមបានត្រឹមតែអូសអ្នកថយក្រោយ និងបំផ្លាញក្តីសុបិនរបស់អ្នកប៉ុណ្ណោះ។ លោកអ្នកសក្តិសមតែនឹងមនុស្សសុ​ទិដ្ឋិ​និយមក្នុងជីវិតរបស់អ្នកតែប៉ុណ្ណោះ។ 

៣- អ្នកអាចថែរក្សាខ្លួនអ្នកបាន
ប្រសិនបើអ្នកអាចទ្រទ្រង់ខ្លួនអ្នកខាងហិរញ្ញវត្ថុបាន និងតាមវិធីចាំបាច់ផ្សេងៗ អ៊ីចឹងអ្នកកំពុងតែគ្រាន់បើជាងមនុស្សផ្សេងទៀតច្រើនណាស់។ នេះមានន័យថាអ្នកមានការងារល្អ និងជំនាញច្បាស់លាស់ក្នុងជីវិត ដែលអ្នកត្រូវការ ដោយមិនចាំបាច់ពឹងពាក់លើនរណាទាំងអស់។  

៤- អ្នកមិនត្រូវការការអនុញ្ញាតពីនរណាម្នាក់ដើម្បីធ្វើរឿងអ្វីមួយនោះទេ
ប្រសិនបើអ្នកចង់ធ្វើអ្វីមួយ អ្នកមិនចាំបាច់ត្រូវប្រាកដថាអ្នកផ្សេងទៀតគេយល់ព្រម មុនពេលអ្នកធ្វើរឿងនោះទេ។ អ្នកដឹងថាខ្លួនអ្នកអាចធ្វើអ្វីៗដែលអ្នកចង់ ហើយអ្នកសម្រេចចិត្តធ្វើវា។ ប្រសិនបើអ្នកមានក្តីសុបិនណាមួយ នោះគ្មាននរណាម្នាក់អាចបញ្ឈប់អ្នកបានទេ។ ប្រសិនបើនរណាម្នាក់យល់ថាអ្វីដែលអ្នកកំពុងធ្វើមិនមែនជាគំនិតល្អ ចូរអ្នកកុំបញ្ឈប់វាដោយសារតែសម្តីរបស់អ្នកដទៃឲ្យសោះ។ អ្នកមានជំនឿចិត្តលើខ្លួនឯងក្នុងការធ្វើសេចក្តីសម្រេចចិត្ត ដែលល្អសម្រាប់អ្នក។ 

ជួនការរឿងទាំងនេះហាក់ដូចជាមិនសំខាន់អីនោះទេ ប៉ុន្តែធាតុពិតវាសំខាន់ខ្លាំងណាស់។ វាមានឥទ្ធិពលលើជីវិតរបស់អ្នកទាំងពេលបច្ចុប្បន្ន និងពេលអនាគត។ ប្រសិនបើអ្នកអាចសម្រេចបានជោគជ័យក្នុងចំណុចទាំងបួន អ្នកគួរតែមានមោទនភាពចំពោះខ្លួនឯង៕ 

មតិយោបល់