adverise with khmeread Unnamed %285%29

រថយន្តកូរ៉ូឡាបុកសំយ៉ាបផ្ទះប្រជាពលរដ្ឋផ្អើលឈុលទាំងយប់

    ភ្នំពេញ ៖ រថយន្តកូរ៉ូឡា មួយគ្រឿងបើកបរដោយបុរសស្រវឹងស្រាម្នាក់ រួមដំណើរជាមួយប្រពន្ធនិងមិត្តភក្តិ បានបើកយ៉ាងលឿនជ្រុលចង្កូតទៅបុកសំយ៉ាបផ្ទះតូបលក់ដូររបស់ប្រជាពលរដ្ឋបាក់អស់ជាច្រើន តែក្នុងហេតុការណ៍នេះ ពុំមាននរណាម្នាក់រងរបួសនោះឡើយ។

    គ្រោះថ្នាក់នេះ កើតឡើងកាលពីវេលាម៉ោង២ និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១៩ សីហា ២០១៦ នៅតាមបណ្តោយផ្លូវវេងស្រេង ស្ថិតក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ។

    តាមសាក្សីពីកន្លែងកើតហេតុ បានឱ្យដឹងថា​ មុនពេលកើតហេតុ គេឃើញរថយន្តបង្កខាងលើម៉ាក កូរ៉ូឡា ពណ៌ក្រហមស្លាកលេខភ្នំពេញ 2D-4996 បើកបរដោយបុរសម្នាក់ រួមដំណើរជាមួយស្ត្រីម្នាក់ និងប្រុសម្នាក់ទៀត តាមបណ្តោយផ្លូវវេងស្រេង ទិសដៅពីកើតទៅលិច ក្នុងល្បឿន។

    លុះមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែរថយន្តបានរេចង្កូតមកបុក សំយ៉ាប់ផ្ទះតូបលក់ដូររបស់ប្រជាពលរដ្ឋនៅតាមផ្លូវបាក់អស់ជាច្រើន ដោយសំយ៉ាបនោះខ្លះធ្វើពីឈើចងតង់កៅស៊ូ ខ្លះប្រកស័ង្កសីហើយរថយន្តបានវិលមួយជុំ ក្បាលត្រឡប់ក្រោយ បែកកញ្ចក់និងបែកកង់ទៅបុកលែងរួច។

    ប្រភពបន្តថា បន្ទាប់ពីកើតហេតុ ភ្លាមអ្នកបើកបររថយន្តកូរ៉ូឡា បានចេញមកទាំងសភាពស្រវឹង ហើយបានដោះស្លាកលេខរថយន្ត គេចខ្លួនបាត់ ដោយទុកឱ្យប្រពន្ធ និងមិត្តភក្តិម្នាក់នៅចាំដោះស្រាយ។

    ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន ចុះទៅដល់ចំណុចកើតហេតុពិនិត្យ ដោយភាគីខាងរថយន្តសុំចរចាជាមួយម្ចាស់សំយ៉ាប។ ក្រោយមកបានសម្រួលគ្នាដោយចេញថ្លៃខូតខាតទាំងអស់១៦០ដុល្លារ ហើយម្ចាស់រថយន្តបានយករថយន្តទៅផ្ទះ ដើម្បីយកទៅជួសជុលដោយខ្លួនឯង៕


 

adverise with khmeread

មតិយោបល់