Crystal Palace បានសម្រេចកិច្ចព្រមព្រៀងតម្លៃ ៣២លានផោន (ជាង៤២លានដុល្លារ) ជាមួយហង្សក្រហម Liverpool សម្រាប់ Christian Benteke កាលពីថ្ងៃព្រហស្បតិ៍។
ខ្សែប្រយុទ្ធអន្តរជាតិបែលហ្ស៊ីករូបនេះ បានធ្វើដំណើរទៅកាន់ទីក្រុងឡុងដ៍កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញដើម្បីចូលខ្លួនធ្វើតេស្តពិនិត្យសុខភាព បន្ទាប់ពី Crystal ពិនិត្យការដេញថ្លៃទិញរបស់ខ្លួនឡើងវិញ។
Liverpool បានបដិសេធទទួលយកកិច្ចព្រមព្រៀងមួយកាលពីដើមសប្តាហ៍នេះដែលមានតម្លៃ ២៣លានផោន (ជាង៣០លានដុល្លារ) បូកបន្ថែម ៧លានផោនក្នុងកម្មវិធីបន្ថែមផ្សេងៗ ជាមួយការទូទាត់ប្រាក់លើកទឹកចិត្តផ្សេងទៀត ដែលក្លឹបនៅ Anfield ចាត់ទុកថាមិនអាចក្លាយជាការពិតបាន៕
