adverise with khmeread Unnamed

ពួនសម្ងំប្រើថ្នាំញៀនក្នុងព្រៃត្រូវប៉ូលិសឃាត់ខ្លួន

    កណ្តាល​ ៖​ បុរសម្នាក់ត្រូវបានប៉ូលិសឃាត់ខ្លួនក្នុងករណីប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀនកាលពីថ្ងៃទី១៨ សីហា ឆ្នាំ២០១៦វេលាម៉ោង១ និង៣០នាទីនៅចំណុចគម្ពោធព្រៃ ភូមិច្រកក្រសាំង ឃុំទួលព្រិច ស្រុកអង្គស្នួល ខេត្តកណ្តាល។

    ប៉ូលិសនិយាយថា​ ជនល្មើសឈ្មោះ ធី ថន ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកសិករ នៅភូមិទួលខ្លុង ឃុំទួលព្រេជ ស្រុកអង្គស្នួល​ ខេត្តកណ្ដាល។ វត្ថុតាងចាប់យក៖ ១.ម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀន១កញ្ចប់តូច និង២.ឧបករណ៍សម្រាប់ប្រើប្រាស់និងថង់វិចខ្ចប់ ថ្នាំញៀនមួយចំនួន។

    ប៉ូលិសបន្តថា​ នៅថ្ងៃកើតហេតុខាងលើកម្លាំងប៉ុស្តិ៍រដ្ឋបាលទួលព្រេជ បានដើរល្បាតក្នុងមូលដ្ឋានពេលទៅដល់ចំណុចកើតហេតុក៏ឃើញជនល្មើសកំពុងសម្ងំប្រើប្រាស់ថ្នាំញៀនក្នុងគម្ពោធព្រៃពេលនោះកម្លាំងប៉ុស្តិ៍ទួលព្រេជក៏ព័ទ្ធចាប់ បានជនល្មើសម្នាក់ ហើយរកឃើញថ្នាំញៀន០១កញ្ចប់តូចនៅកន្លែងកើតហេតុ និងឧបករណ៍ប្រើប្រាស់ថ្នាំញៀនមួយចំនួន។ ជនល្មើសបានឆ្លើយសារភាព។ បច្ចុប្បន្នបានឃាត់ខ្លួននៅស្រុកដើម្បីបន្តចាត់ការតាមនីតិវិធី៕

adverise with khmeread

មតិយោបល់