adverise with khmeread 372e7c4200000578 3747141 image a 47 1471529746834

Jose Mourinho អះអាងថា Zlatan នឹង​នៅ​ជាមួយ Man Utd ពីរ​រដូវ​កាល​ទោះ​មាន​កុង​ត្រាតែ ១ ឆ្នាំ​ក្តី​

    ​Zlatan Ibrahimovic បានដាក់​ប៊ិក​ចុះហត្ថលេខា​លើ​ឯកសារ​សម្រាប់​កិច្ចព្រមព្រៀង​រយៈពេល​មួយឆ្នាំ​ជាមួយ​បិសាច​ក្រហម Manchester United កាលពី​ខែកក្កដា​កន្លងទៅ ប៉ុន្តែ​អ្នកចាត់ការ​ថ្មី Jose Mourinho មាន​ទំនុកចិត្ត​រួចទៅហើយ​ថា ខ្សែប្រយុទ្ធ​រូបនេះ​នឹង​ស្នាក់នៅ​បន្ត​សម្រាប់​រយៈពេល​ពីរ​រដូវ​កាល​បន្ត​ខាងមុខ​ទៀត​។​

​    ​Ibrahimovic ត្រូវ​បានប្រគល់​កិច្ចសន្យា​មួយ​ដែលមាន​តម្លៃ​ឈ្នួល ២០​ម៉ឺន​ផោន​ក្នុង​មួយ​សប្តាហ៍ បន្ទាប់ពី​ធ្វើដំណើរ​មកដល់​លើ​កិច្ចព្រមព្រៀង​ផ្ទេរ​មិនមាន​តម្លៃ​ខ្លួន ក្រោយ​ការ​ផុតកំណត់​នៃ​កិច្ចសន្យា​របស់គាត់​ជាមួយ Paris Saint-Germain​។​

​    ​ហើយ Mourinho ទទួលស្គាល់ថា គាត់​បាន​ពិភាក្សា​ជាមួយ​និមិត្តរូប​ប្រទេស​ស៊ុយអែត​រូបនេះ​អំពី​ការបន្ត​ស្នាក់នៅ​រយៈពេល​មួយឆ្នាំ​របស់គាត់​ក្នុងប្រទេស​អង់គ្លេស ដោយ​ចាប់យក​ជម្រើស​ឆ្នាំ​ទី​ពីរ រួមបញ្ចូល​នៅក្នុង​កិច្ចព្រមព្រៀង​បិសាច​ក្រហម​របស់គាត់ ដែល​គាត់ (Mourinho) រំពឹងថា​នឹង​កើតឡើង​។ 

​    ​អ្នកចាត់ការ​ទូទៅ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់ Mourinho បានបញ្ជាក់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ថា "​ខ្ញុំ​ឃើញ​គាត់​រីករាយ​"​។ 

​    ​គាត់​បាន​បន្ថែមទៀតថា "​ខ្ញុំ​សួរ​រាល់ថ្ងៃ​អំពី​ភរិយា​របស់គាត់ កូន​គាត់ ការ​សម្រប​ខ្លួន ផ្ទះសម្បែង គ្រប់យ៉ាង​គឺ​ល្អ អ្នក​រាល់គ្នា​គឺ​រីករាយ​។ ទឹកចិត្ត​របស់គាត់​គឺ​ខ្ពស់​ណាស់ អ៊ីចឹង​ដូ​ច្នះ​ហើយ ខ្ញុំ​ឃើញ​គាត់​នៅទីនេះ គ្មាន​មន្ទិលសង្ស័យ​អ្វី​ឡើយ​សម្រាប់​ពីរ​ឆ្នាំ​បន្ទាប់​"៕

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់