adverise with khmeread Unnamed %283%29

ទិញថ្នាំញៀនមកជក់លេងសប្បាយត្រូវប៉ូលិសវ៉ៃខ្នោះ

    កណ្តាល​ ៖​ បុរស៣នាក់ក្នងចំណោមបក្ខពួក៤នាក់ ត្រូវបានប៉ូលិសចាប់ខ្លួនក្នុងករណីប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀននាយប់ថ្ងៃទី១៧ និង១៨ សីហា ឆ្នាំ២០១៦ នៅចំណុចគម្ពោតព្រៃភូមិត្រពាំងកំភ្លាញ ឃុំទួលព្រិច ស្រុកអង្គស្នួល ខេត្តកណ្តាល។

    ប៉ូលិសនិយាយថា​ ជនល្មើស០៤នាក់គឺ១.ឈ្មោះ សេង រស់ ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិតាឡាក់ ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ មុខរបរកម្មករ ទឹកកបរិសុទ្ធ (ឃាត់ខ្លួន១៧.០៨.២០១៦), ២.ឈ្មោះ ធឿន រដ្ឋា ភេទប្រុស អាយុ២៦ឆ្នាំ នៅភូមិព្រៃស្នួល សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ មុខរបរបើកបរ (ឃាត់ខ្លួន១៨.០៨.២០១៦), ៣.ឈ្មោះ ដាំ សាវុធ ភេទប្រុស អាយុ៣២ឆ្នាំ នៅភូមិត្រពាំងកំភ្លាញ ឃុំទួលព្រេច ស្រុកអង្គស្នួល ខេត្តកណ្តាល មុខរបរបើកបរ(ឃាត់ខ្លួន១៨.០៨.២០១៦) និង៤.ឈ្មោះ តាំង ទិត ភេទប្រុស អាយុប្រហែល១៨ឆ្នាំ នៅភូមិតាឡាក់ ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ មុខរបរកម្មករ(គេចខ្លួន)។

    វត្ថុតាងចាប់យក៖ ១.ម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀន៣កញ្ចប់តូច​ និង​២.ឧបករណ៍សម្រាប់ជក់ថ្នាំញៀនមួយចំនួន​។

    ប៉ូលិសបន្តថា​ នៅថ្ងៃកើតហេតុខាងលើកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទួលព្រេច បានដើរល្បាតក្នុងមូលដ្ឋានពេលទៅដល់ចំណុចកើតហេតុរកឃើញជនល្មើសកំពុងសម្ងំប្រើប្រាស់ថ្នាំញៀនក្នុងគម្ពោតព្រៃ កម្លាំងប៉ុស្តិ៍កបានពទ្ធ័ចាប់បានជនល្មើស៣នាក់ ហើយរកឃើញថ្នាំញៀន០៣កញ្ចប់តូច​ នៅកន្លែងកើតុហេតុ និងឧបករណ៍ប្រើប្រាស់ថ្នាំញៀនមួយចំនួន។

    ជនល្មើសបានសារភាពប្រាប់ពីសកម្មភាពហើយបច្ចុប្បន្នជនល្មើស បានឃាត់ខ្លួនដើម្បីបន្តចាត់ការ តាមនីតិវិធី៕


 

adverise with khmeread

មតិយោបល់