adverise with khmeread Paul pogba messi ronaldo

Jose៖ Paul Pogba មិនមែនជា Messi ឬ Ronaldo..​គាត់​គ្រាន់តែ​ជា​ខ្សែបម្រើ​ល្អ​ដាច់​គេ​ក្នុង​បាល់ទាត់​

    ​តម្លៃ​ខ្លួន​បំបែក​កំណត់ត្រា ៨៩​លាន​ផោន (​ជិត ១១៧ លាន​ដុល្លារ​) របស់គាត់​បានដាក់​គាត់​ចូលទៅក្នុង​កម្រិត​ស្រដៀង​គ្នា​ទៅនឹង Lionel Messi និង Cristiano Ronaldo ។​

​    ​ប៉ុន្តែ Jose Mourinho បាន​ក្រើនរំលឹក​ទៅដល់​ប្រិយមិត្ត​បិសាច​ក្រហម Manchester United កុំឱ្យ​រំពឹង​រហូត​ទៅដល់​ការរក​គ្រាប់​បាល់​ស្រដៀង​គ្នា​ទៅនឹង Ronaldo និង Messi ពី Paul Pogba ខ្លាំងពេក មុន​ការ​បង្ហាញខ្លួន​ជា​លើកដំបូង​របស់គាត់​សម្រាប់​ក្រុម​ក្នុងជំនួប​ជាមួយ Southampton នៅ​រាត្រី​ថ្ងៃ​សុក្រ​នេះ​។​

​    ​ខ្សែបម្រើ​អន្តរជាតិ​បារាំង Pogba បាន​ចាក​ចេញពី​បិសាច​ក្រហម​ទៅកាន់​សេះបង្កង់ Juventus កាលពី​ឆ្នាំ​២០១២ ប៉ុន្តែ​បាន​ត្រឡប់មក​ទឹកដី Old Trafford ជា​កីឡាករ​ដែលមាន​តម្លៃ​ខ្លួន​ថ្លៃ​ជាងគេ​បំផុត ដែល​អ្នកចាត់ការ​ទូទៅ Mourinho បាន​សាទរ​គាត់​ថា​ជា​ខ្សែបម្រើ​ល្អ​ដាច់​គេ​លើ​ភពផែនដី​នេះ​។​

​    ​ប៉ុន្តែ​អ្នកចាត់ការ​ទូទៅ​ថ្មី​ក្រុម​បិសាច​ក្រហម បាន​ប្រមាន​ទៅលើ​ការរំពឹង​ច្រើន​លើសលប់​ពី​ខ្សែបម្រើ​វ័យ ២៣​ឆ្នាំ​រូបនេះ ទោះបីបើ​យោងទៅលើ​តម្លៃ​ខ្លួន​បំបែក​កំណត់ត្រា​ក៏ដោយ ដោយ​ទទូចថា​ឥទ្ធិពល​របស់គាត់​នឹង​សំខាន់​ជាង Messi ឬ Ronaldo ទៅទៀត​។ 

​    ​Mourinho បាន​បញ្ជាក់ថា "​តើ Paul អា​ចរក​គ្រាប់​បាល់​បាន​ដូច Ronaldo និង Messi ទេ​? មិនមែន​សូម្បីតែ ២៥​ភាគរយ ខ្ញុំ​ជឿជាក់​ដូច្នេះ​។ ខ្ញុំ​ជឿជាក់ថា​គាត់​មិនអាច​ស៊ុត​បាន ២០​គ្រាប់​ក្នុង​មួយ​រដូវ​កាលនោះ​ឡើយ​។ ដូច្នេះ​ប្រសិនបើ​ដើម្បី​ក្លាយជា​កីឡាករ​ល្អ​បំផុត​នៅលើ​ពិភពលោក​មានន័យថា​ស៊ុត​គ្រាប់​បាល់​បាន​ច្រើន នោះ​ពិតជា​មិន​សម​ហេតុផល​នោះឡើយ​។ ប៉ុន្តែ​គាត់​គឺជា​ខ្សែបម្រើ​ល្អ​ដាច់​គេ​ម្នាក់​ក្នុងចំណោម​ខ្សែ​ប្រើ​ដទៃទៀត ប្រហែលជា​ខ្ញុំ​អាច​និយាយថា​ខ្សែបម្រើ​ល្អ​បំផុត​ក្នុង​ពិភពលោក​"៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់