samsung-banner
adverise with khmeread

ឃុំខ្លួនមនុស្ស៣នាក់ជួញដូរគ្រឿងញៀន តាមផ្លូវច្បាប់

14045227 277925149255272 516081914 o

    កំពង់ចាម​ ៖ លោក ហៃ ណៃហេង ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ចាម ចេញដីការបង្គាប់ឱ្យឃុំខ្លួនលេខ៤៩៤៤៩៥ និង៤៩៦ ចុះថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ សម្រេចឱ្យឃុំខ្លួនជនជាប់ចោទចំនួន០៣នាក់ពីបទជួញដូរ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនច្បាប់០១ករណី។

    ជនជាប់ចោទដែលត្រូវបានឃាត់ខ្លួនមាន៖ ១.ឈ្មោះ ហេង ណាំឈាវ ភេទប្រុស អាយុ១៧ឆ្នាំ ជាតិខ្មែរ មុខរបរ កម្មករ ទីលំនៅភូមិ១០មករា ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម, ២.ឈ្មោះ សន សល់ ភេទប្រុស អាយុ២៩ឆ្នាំ ជាតិខ្មែរមុខរបរ កម្មករជៀរជ័រ ទីកលំនៅភូមិថ្មី ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម, និង៣.ឈ្មោះ អេង ហ៊ីង ភេទប្រុស អាយុ៣៦ឆ្នាំ ជាតិខ្មែរ មុខរបរ កម្មករ ទីលំនៅភូមិព្រៃចក្រី ឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

    ប៉ូលិសនិយាយថា​ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង១២ និង១០នាទី កម្លាំងរបស់ការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងរបស់អធិការដ្ឋាននគរបាលស្រុកកំពង់សៀម បានប្រើវិធានញុះញង់ បង្ក្រាបករណីជួញដូរគ្រឿងញៀន០១ករណី នៅចំណុចភូមិព្រៃចក្រី ឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

    បច្ចុប្បន្នជនជាប់ចោទទាំង០៣នាក់ត្រូវបានសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តកំពង់ចាមរួចរាល់ហើយនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ ទៅតាមប្បញ្ញាត្តិច្បាប់មាត្រា ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន៕


 

adverise with khmeread

មតិយោបល់