adverise with khmeread Nintchdbpict0002598670651 e1471541192999

មេឃ​ខៀវ​បដិសេធ​កិច្ច​ព្រៀម​ព្រៀង​ខ្ចី​ជើង ខណៈដែល Pep ចង់​លក់ Joe Hart ដាច់​ថ្លៃ ៣០​លាន​ផោន​

    ​ក្រុម​មេឃ​ខៀវ Manchester City បាន​បដិសេធ​អនុញ្ញាតឱ្យ Joe Hart ចាកចេញ​ក្នុង​កិច្ចព្រមព្រៀង​ខ្ចី​ជើង និង​ចង់បាន​កញ្ចប់​ប្រាក់​ធំ​មួយ​សម្រាប់​ដៃ​ទីមួយ​ជម្រើសជាតិ​អង់គ្លេស​រូបនេះ​។​

​    ​ប្រធាន​ក្លឹប​មេឃ​ខៀវ​សម្តែង​ការហួសចិត្ត​ចំពោះ​ការ​លើកឡើងថា Hart នឹងត្រូវ​ខ្ចី​ជើង ១ រដូវ​កាល​ទៅ​ក្លឹប​បរទេស ឬ គូប្រជែង Premier League​។​

​    ​ហើយ​សង្គ្រាមត្រជាក់​រវាង Pep Guardiola និង​ការទម្លាក់​តំណែង​របស់​តារា​ប្រចាំ​ក្លឹប​រូបនេះ​នឹង​បញ្ចប់​បាន ទាល់​តែមាន​អ្នកដេញថ្លៃ​ចាប់ពី​តម្លៃ ៣០​លាន​ផោន​ឡើងទៅ​។​

​    ​Everton និង Borussia Dortmund គឺជា​បេក្ខភាព​ដំបូង​គេ​ដែល​បាន​ចេញមុខ​បង្ហាញ​ចំណាប់អារម្មណ៍​លើ​អ្នកចាំទី​វ័យ ២៩​ឆ្នាំ​រូបនេះ​៕

adverise with khmeread
ប្រភព៖ thesund

មតិយោបល់