adverise with khmeread 76476064

Tomas Rosicky ប្រឈម​ការ​ជះ​កំហឹង​ពី​អ្នកគាំទ្រ បន្ទាប់ពី​លួច​ដើរលេង​ជាមួយ Fabregas

    ​វីរបុរស​កាំភ្លើង​ធំ Arsenal កីឡាករ Tomas Rosicky បានក្លាយ​ទៅជា​និមិត្តរូប​ម្នាក់​របស់​ប្រិយមិត្ត​អំឡុង​ដប់​រដូវ​កាល​ស្នាក់នៅ​ជាមួយ​ក្លឹប​ភាគ​ខាងជើង​ទីក្រុង​ឡុង​ដ៍​មួយ​នេះ ប៉ុន្តែ​ខ្សែបម្រើ​រូបនេះ​ហាក់​បាន​បណ្តាលឱ្យ​ខ្លួន​ធ្លាក់​ចូលទៅក្នុង​បញ្ហា​តូច​មួយ​ជាមួយ​អ្នកគាំទ្រ បន្ទាប់ពី​គាត់​បាន​ចំណាយពេល​នៅ​ជាមួយ​សត្រូវ​សួរ​ពូជ​របស់​ប្រិយមិត្ត​កាំភ្លើង​ធំ ដែល​ធ្លាប់ជា​ប្រធាន​ក្រុម​របស់​ពួកគេ​គឺ Cesc Fabregas​។​

​     ខ្សែបម្រើ​ចាស់វស្សា​របស់​កាំភ្លើង​ធំ​វ័យ ៣៥​ឆ្នាំ​រូបនេះ​បានក្លាយ​ខ្លួន​ទៅជា​កីឡាករ​គ្មាន​តម្លៃ​ខ្លួន​ម្នាក់​ក្នុង​ទីផ្សារ​ដោះដូរ​រដូវក្តៅ​នេះ បន្ទាប់ពី​បានប្រកាស​សារ​ក្រៀមក្រំ​នៅ​ថ្ងៃ​ចុងក្រោយ​នៃ​រដូវ​កាល​២០១៦/១៧ ថា​គាត់​បាន​លេង​ប្រកួត​ចុងក្រោយ​សម្រាប់​កាំភ្លើង​ធំ​។​

​    ​Rosicky ដែល​បាន​ដឹកនាំ​សាធារណរដ្ឋ​ឆែក​ក្នុងនាម​ជា​ប្រធាន​ក្រុម​នៅឯ Euro 2016 គឺ​នៅតែ​មិនមាន​ក្លឹប​អចិន្ត្រៃយ៍​សម្រាប់​ខ្លួន​នៅឡើយ ទោះបីជា​ការពិត Premier League បច្ចុប្បន្ន​គឺ​កំពុង​នឹង​ដំណើរការ ខណៈដែល​ក្រុម​របស់ Arsene Wenger កំពុង​ត្រៀមខ្លួន​សម្រាប់​ដំណើរ​ទៅកាន់​ទឹកដី King Power Stadium ដើម្បី​ប្រឈមមុខ​ជាមួយ​ម្ចាស់​ជើងឯក​លី​ក Leicester City នៅ​ចុង​សប្តាហ៍​នេះ​។​

​    ​ប្រិយមិត្ត​មួយចំនួន​បាន​អំពាវនាវ Arsene Wenger ផ្តល់ឱ្យ​តារា​ជើងចាស់​រូបនេះ​នូវ​កិច្ចព្រមព្រៀង​ថ្មី ក្រោយពី​បង្ហាញ​ទម្រង់​លេង​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​មួយ​នៅក្នុង​ប្រទេស​បារាំង​កន្លងមក ប៉ុន្តែ​ពួកគេ​អាច​នឹង​គិត​ពីរដង​នៅពេលនេះ​។​

​    ​Fabregas ដែល​បាន​ចុះ​កិច្ចព្រមព្រៀង​ដ៏​ចម្រូងចម្រាស​គួរឱ្យកត់សម្គាល់​សម្រាប់​សត្រូវ​ស្លាប់​រស់​របស់​កាំភ្លើង​ធំ គឺ​ក្រុម​តោ​ខៀវ Chelsea កាលពី​ឆ្នាំ​២០១៤ បាន​បង្ហោះ​រូបភាព​មួយ​សន្លឹក​ទៅកាន់​កម្មវិធី Snapchat របស់គាត់​ដែល​គាត់​បាន​ចំណាយពេល​សម្រាក​ជាមួយនឹង​អតីត​មិត្ត​រួម​ក្រុម​របស់គាត់​ដែលជា​វីរ​បុ​រ​របស់​កាំភ្លើង​ធំ​។​

​    ​រូបនោះ​បាន​បង្ក​ការភ្ញាក់ផ្អើល​មួយចំនួន​ទៅដល់​ប្រិយមិត្ត​កាំ​ភ្លើ​ធំ​!៕

adverise with khmeread
ប្រភព៖ Metro

មតិយោបល់